អ៉ីរ៉ង់ប្រហារជីវិតមនុស្ស ២នាក់ ពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល

(Reuters)៖ អ៉ីរ៉ង់នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ បានប្រហារជីវិតបុរស ២នាក់ដែលជាប់ចោទពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល ក្នុងនោះរួមមានបុរសម្នាក់ ត្រូវបានចោទប្រកាន់ថាបានប្រមូលព័ត៌មាននៅក្បែរទីតាំងនុយក្លេអ៊ែរ Natanz ស្ថិតនៅក្នុងខេត្ត Isfahan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីតុលាការ បានឱ្យដឹងថាជនសង្ស័យឈ្មោះ Yaghoub Karimpour និង Nasser Bakarzadeh ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៉ីស្រាអែល និងចារកម្មរបស់អ៉ីស្រាអែល Mossad។

តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បុរសឈ្មោះថា Karimpour បានព័ត៌មានរសើបទៅឱ្យមន្ត្រី Mossad ម្នាក់ ខណៈបុរសឈ្មោះ Bakarzadeh ត្រូវបានចោទប្រកាន់ថាបានប្រមូលព័ត៌មានលម្អិតអំពីរដ្ឋាភិបាលអ៉ីរ៉ង់ និងថ្នាក់ដឹកនាំសាសនាជាន់ខ្ពស់ រួមទាំងទីតាំងសំខាន់ៗនៅក្នុងប្រទេសអ៉ីរ៉ង់ ដូចជាទីតាំងនុយក្លេអ៊ែរ Natanz ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង