ឆេះសណ្ឋាគារលំដាប់ផ្កាយ៥ នៅ ប៉ាតាយ៉ា ខូចខាតអស់ ទឹកប្រាក់ ជិត ៧៧៣ ០០០ដុល្លារអាមេរិក

អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះនៅសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ខណៈមានសេចក្តីរាយការណ៍ថា វាបង្កការខូចខាតអស់ទំហំទឹកប្រាក់ ជិត ៧៧៣ ០០០ដុល្លារអាមេរិក។

អគ្គិភ័យ បានកើតឡើងនៅម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយឆាបឆេះនៅដំបូល សណ្ឋាគារ Sunday JA Plus ដែលមានកម្ពស់ ៨ជាន់។

ហេតុការណ៍នេះ បង្ខំឲ្យភ្ញៀវប្រហែល ២៤០នាក់ ស្នាក់នៅក្នុង ១២០បន្ទប់ ត្រូវជម្លៀសចេញជាបន្ទាន់ ទាំងភ័យស្លន់ស្លោ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សចំនួន ៤នាក់បានរងរបួស ក្នុងគ្រោះអគ្គិភ័យនេះ។

ចំពោះមូលហេតុនៃអគ្គិភ័យនេះ ត្រូវបានអ្នកគ្រប់គ្រងសណ្ឋាគារ អះអាងថា បណ្តាលមកពីទុស្សេខ្សែភ្លើង នៅជាន់លើ ដែលជា Sky Bar៕

ប្រភព៖ Thai Enquirer

អត្ថបទដែលជាប់ទាក់ទង