អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយ ក.ប.ប ចុះឆែកឆេរឃ្លាំងបង្កកសាច់ ២ កន្លែង នៅសង្កាត់ស្ទឹងមានជ័យទី ៣

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងបង្កកសាច់ចំនួន ២ កន្លែង នៅសង្កាត់ស្ទឹងមានជ័យទី ៣។

ការចុះត្រួតពិនិត្យនេះនៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ ចំណុចឃ្លាំងចំនួន ២ កន្លែងផ្សេងគ្នា ស្ថិតក្នុងភូមិឫស្សី ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលផ្នែកច្បាប់ពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះមកកាន់ទីតាំងចំនួន ២ កន្លែង ដែលជាឃ្លាំងបង្កកសាច់ខាងលើ។

បច្ចុប្បន្ន អាជ្ញាធរ កំពុងត្រួតពិនិត្យទីតាំងខាងលើ តែស្វែងរកមិនទាន់ឃើញមានភាពមិនប្រក្រតីណាមួយនៅក្នុងឃ្លាំងបង្កកសាច់ទាំង ២ ទីតាំងនេះនៅឡើយទេ។ ក្នុងនោះដែរ ក្រុមការងារជំនាញ កំពុងបន្តនីតិវិធីត្រួតពិនិត្យ៕

អត្ថបទដែលជាប់ទាក់ទង