លោក ត្រាំ ព្រមាន​​វាយ​​ប្រហារ​អ៊ីរ៉ង់ឱ្យខ្លាំងក្លា ជា​ការ​តបស្នង​នៃ​ការ​​ពលី​​របស់​យោធា​អាមេរិក

ក្រោយ​​ការ​វាយ​ប្រហារ​​របស់​អ៊ីរ៉ង់​លើ​ប្រទេស​នានា​ក្នុង​មជ្ឈិម​បូព៌ា ​បណ្តាល​ឱ្យ​មាន​ទាហាន​អាមេរិក​ស្លាប់​និង​របួស​ ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ថា ការ​វាយ​ប្រហារយោធា​ចុង​ក្រោយ​បំផុត​លើអ៊ីរ៉ង់ កំពុង​ត្រូវបានអនុវត្ត​ ដើម្បី​ជា​ការ​គោរព​​ដល់សមាជិកយោធាអាមេរិក​ដែលត្រូវបានសម្លាប់​​ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃថ្មីៗ​នេះ​​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន TRT World នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ

លោក ត្រាំ ​ប្រាប់អ្នកយកព័ត៌​មានថា៖ « យើង​បាន​វាយប្រហារ​ពួកគេ​យ៉ាងខ្លាំងម្តងទៀត​នៅយប់នេះ ហើយ​យើង​​នឹង​​ធ្វើដូច្នេះ​ ដើម្បី​ជាកិត្តិយស​ដល់អ្នកស្នេហាជាតិ​ដ៏អស្ចារ្យ ប្រហែល​ជា ៣នាក់! ហ្នឹង​ហើយ​ប្រហែលជា​ ៣នាក់​​»​។

លោក ត្រាំ បាន​ប្រាប់អ្នកយកព័ត៌មាន ពេលលោកបានវិល​ត្រឡប់ទៅ​កាន់ទីក្រុងវ៉ាស៊ីនតោន​វិញ បន្ទាប់ពីការប្រកួត​វគ្គផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup)​ ​ដោយ​បន្ថែម​ថា៖ « យើង​នឹងវាយប្រហារអ៊ីរ៉ង់​ម្តងទៀតនៅ​យប់នេះ ដើម្បីជា​កិត្តិយសដល់ទាហាន​អាមេរិក​! កងកម្លាំងអាមេរិក​បានវាយប្រហារ​យ៉ាង​ខ្លាំង​លើអ៊ីរ៉ង់នៅ​យប់នេះ»។

លោក​ ត្រាំ បន្ថែម​ថា៖ «​ យើងមានអារម្មណ៍​មិនល្អ​ខ្លាំង ពេលសួរអំពី​ការស្លាប់របស់យោធា! អ្នកស្លាប់​បាន​ប្រយុទ្ធ​ ដើម្បីកុំ​ឱ្យអ៊ីរ៉ង់​​អាច​មាន​អាវុធនុយក្លេអ៊ែរ»។

គួរ​បញ្ជាក់​ថា បញ្ជា​ការកណ្តាល​សហរដ្ឋអាមេរិក(CENTCOM) បាន​ប្រកាស​កាល​ពី​ថ្ងៃអាទិត្យថា ខ្លួន​បានចាប់ផ្តើមការវាយប្រហារថ្មីមួយប្រឆាំង​នឹងអ៊ីរ៉ង់ ​ដោយចាប់ផ្តើមនៅម៉ោង ៧យប់ ដែល​ជាយប់​ទី​៩​ នៃប្រតិបត្តិ​ការ​យោធា​ជាប់ៗគ្នា​។

CENTCOM បន្ថែមថា ការវាយប្រហារ​ទាំងនោះ​ មាន​គោល​បំណង​ធ្វើ​ឱ្យចុះខ្សោយនូវសមត្ថភាពយោធាអ៊ីរ៉ង់​​​បន្ថែមទៀត ប្រើ ​ដើម្បី​កំណត់​គោលដៅ​លើការដឹកជញ្ជូនពាណិជ្ជកម្ម និងនាវិក​ស៊ីវិល ឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

អត្ថបទដែលជាប់ទាក់ទង