នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីវិធីសាស្ត្រការពារខ្លួន ពីល្បិចកលឆបោកតាមអនឡាញ!

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហោះសារពីវិធីសាស្ត្រការពារខ្លួន ពីល្បិចកលឆបោកតាមអនឡាញ!។

បច្ចុប្បន្នជនល្មើសតែងតែប្រើប្រាស់វិធីសាស្ត្រ «ស្ទូចទិន្នន័យ» (Phishing) ដើម្បីលួចយកគណនី និងព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូន។ ដើម្បីសុវត្ថិភាពឌីជីថល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំគន្លឹះការពារខ្លួនសំខាន់ៗដូចខាងក្រោម៖

៣ ចំណុចត្រូវដកឃ្លាត និងប្រុងប្រយ័ត្ន៖
* កុំចែករំលែកលេខកូដ OTPs ទៅឱ្យអ្នកដទៃទោះក្នុងហេតុផលណាក៏ដោយ
* កុំចុចចូលតំណភ្ជាប់ (Link) ដែលមិនស្គាល់ប្រភពច្បាស់លាស់
* កុំទុកចិត្តសារ ផ្ញើមកពីអ្នកដែលមិនស្គាល់អត្តសញ្ញាណ

៣ វិធីសាស្ត្រត្រូវពង្រឹងសុវត្ថិភាព៖
* ប្រើប្រាស់កូដសម្ងាត់ ដែលមានលាយឡំអក្សរ និងលេខឱ្យពិបាកទាយ
* ចាក់សោពីរជាន់ (Two-Factor Authentication) លើរាល់គណនីទាំងអស់
* ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរសព្ទដៃរបស់លោកអ្នកជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង