អាជ្ញាធររាជធានី បន្តឃាត់ខ្លួនជនសង្ស័យជាជនជាតិ​វៀតណាម​១៤នាក់ ពាក់ព័ន្ធករណី Online Scams

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងអគារខុនស្តារស៊ីធី (Goldstar City) ក្នុងខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១៤នាក់ ព្រមទាំងដកហូតសម្ភារៈ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនធំ។

នៅក្នុងកិច្ចប្រតិបត្តិការជាក់ស្តែង សមត្ថកិច្ចបានចុះឆែកឆេរទីតាំងអគារលេខ ៤ នៃអគារខុនដូស្តារស៊ីធី ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានចូលត្រួតពិនិត្យបន្ទប់ចំនួន ៣ រួមមាន៖ បន្ទប់លេខ ៦០២ (ជាន់ទី៦), បន្ទប់លេខ ៩០២ (ជាន់ទី៩) និងបន្ទប់លេខ ១០១១ (ជាន់ទី១០) ដែលជាទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងរួមមាន ជនសង្ស័យជនជាតិវៀតណាមសរុបចំនួន ១៤នាក់ (ស្រី ០១នាក់) និងឧបករណ៍បច្ចេកវិទ្យា មានកុំព្យូទ័រប្រភេទ All-in-One ចំនួន ១៤ គ្រឿង (បន្ទប់៦០២: ៧គ្រឿង, បន្ទប់៩០២: ៦គ្រឿង, បន្ទប់១០១១: ១គ្រឿង) ,កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៤ គ្រឿង (នៅបន្ទប់១០១១) ,ទូរស័ព្ទដៃសរុបចំនួន ១៨ គ្រឿង (បន្ទប់៦០២: ៤គ្រឿង, បន្ទប់៩០២: ៨គ្រឿង, បន្ទប់១០១១: ៦គ្រឿង)

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង