នគរបាលខេត្តកណ្ដាល បង្ក្រាបជនសង្ស័យប្លន់ម៉ូតូ និងក្រុមក្មេងទំនើងសរុប៦នាក់ បញ្ជូនទៅតុលាការ
កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបបទល្មើសចំនួន ២ករណីផ្សេងគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ ១នាក់ និងក្រុមក្មេងទំនើងបង្កហិង្សាចំនួន ៥នាក់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ , ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ , ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ សហការជាមួយ កម្លាំងព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលបានពាក្យបណ្តឹងបន្តស្រាវជ្រាវ ៖


ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ) កើតហេតុកាលពីវេលាម៉ោង០២:៣០នាទី ចំណុចស្ពានទី៤ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ស៊ើបអង្កេតដោយសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រហូតឃាត់បានជនសង្ស័យ១នាក់ ឈ្មោះខេង ឃីណាត់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកបក្សពួក៣នាក់គេចខ្លួន ឈ្មោះរាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ឈ្មោះជុំ សីហា ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ១នាក់ទៀត ជាប្អូនប្រុសរបស់ឈ្មោះម៉ៅ ។ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KM-០៨៣៥(យកបានមកប្រគល់ជូនជនរងគ្រោះវិញ) ។


ករណីទី២ ហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា(បង្កឡើងដោយក្មេងទំនើង) កើតហេតុ វេលាម៉ោង ០៣:៣០នាទី ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ៖ ឈ្មោះឌឿក វិសាល ភេទប្រុស អាយុ១៧ឆ្នាំ , ២.ឈ្មោះរិត ប្រុសពេជ្រ ភេទប្រុស អាយុ១៩ ឆ្នាំ, ឈ្មោះលី យ៉ុងចេ ភេទប្រុស អាយុ១៨ឆ្នាំ , ឈ្មោះឈាន ដាវិត ភេទប្រុស អាយុ១៧, ឈ្មោះឈឿន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ និងដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KZ-9727 និង ម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២២ ពាក់ផ្លាកលេខ កណ្តាល 1AN-1192 រួមទាំង ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPHONE 11PRO MAX ពណ៌ស្លែ (របស់ជនសង្ស័យ)។
បច្ចប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធី។ ចំពោះបក្សពួកអ្នកពាក់ព័ន្ធដែររត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងសហការស្រាវជ្រាវដើម្បីឃាត់ខ្លួនមកបន្តនីតិវិធី៕


