នាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនក្រុមកម្មករលួចប្រេងរបស់ក្រុមហ៊ុន និង បាញ់សម្លាប់ជនរគ្រោះ ខណៈពេលជិះដេញតាមទាន់
កម្លាំងនាយដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការខេត្តកំពង់ស្ពឺ បង្រ្កាបមុខសញ្ញាក្នុងករណីលួចប្រេង និងបានបាញ់សម្លាប់អ្នកគ្រប់គ្រងប្រេងឥន្ធនៈក្រុមហ៊ុន ដោយសារជនរងគ្រោះបានជិះម៉ូតូដេញតាមទាន់លួចប្រេងម៉ាស៊ូត កម្លាំងជំនាញបានធើ្វការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៩ បញ្ជូនទៅតុលាការ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាកម្មករលួចប្រេងរបស់ក្រុមហ៊ុន។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ហេតុការណ៍ដែលកើតដល់ការបាញ់ប្រហារមកពីជនជាតិចិន ជាអ្នកគ្រប់គ្រង ដោយសារតែគាត់បានជិះម៉ូតូដេញតាមជនល្មើសដែលបានលួចប្រេងម៉ាស៊ូត និងបានទាញដៃចង្កូតម៉ូតូនិងធាក់ម៉ូតូជនសង្ស័យ មួយរំពេចក្រោយមកឮសូរសម្លេងផ្ទុះនិងបណ្ដាលឱ្យជនរងគ្រោះ ជាបុគ្គលិកផ្នែកគ្រប់គ្រងសម្ភារនិងប្រេងឥន្ធនៈ បានដេកដួលលើផ្លូវតែម្ដង។
តាមការបំភ្លឺពីសាក្សីឈ្មោះ LIU LICHAO ប្រុស ៣៧ឆ្នាំ ជនជាតិចិន បានឱ្យដឹងថា មុនពេលកើតហេតុ មានជនជាតិចិនម្នាក់ស្រែកថាចោរៗលួចដឹកប្រេងជនសង្ស័យ១នាក់ជិះម៉ូតូមានកន្រ្ទកដឹកប្រេងជិះគេចខ្លួនតាមផ្លូវគោយន្តលើភ្នំទៅទិសខាងត្បូងជនរងគ្រោះបានជិះម៉ូតូដេញតាមរហូតដល់កន្លែងកើតហេតុតាមទាន់ត្រូវជនសង្ស័យដកអាវុធខ្លីបាញ់ប្រហារតែម្ដងបណ្តាលឲ្យស្លាប់នៅនឹងក្លែងកើតហេតុ ។


ឆ្លងតាមរយៈប្រតិបត្ដិការស្រាវជ្រាវដោយយកចិត្ដទុកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មឿន សុខគា ប្រុស ៤២ឆ្នាំ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយបានសារភាពថាធ្លាប់លួចជាង២០០កាន និងបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត (១)-ឈ្មោះ ឆាយ ផាត ប្រុស ៤៤ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកបាញ់ជនរងគ្រោះ) បាននាំខ្លួនទៅយកអាវុធខ្លីK54 លេខ778809 ដែលលាក់ទុកក្នុងព្រៃ (២)-ឈ្មោះ ជ័យ សីហា ប្រុស៤២ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដកហូតម៉ូតូC125ពណ៌ខ្មៅ (ម៉ូតូដឹកប្រេង) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕




