អ្នកវិភាគថា យោធាថៃ អាចធ្វើរដ្ឋប្រហារ ទំលាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ចេញពីអំណាច

ភ្នំពេញ ៖ ក្រុមអ្នកវិភាគ នៅកម្ពុជា បានធ្វើការទស្សន៍ទាយទុកជាមុន ក្រុមយោធារបស់ប្រទេសថៃ នឹងអាចធ្វើរដ្ឋប្រហារ ទំលាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ចេញពីនាយករដ្ឋមន្រ្តីពាក់ព័ន្ធ ទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

ហេតុអ្វីបានជាអ្នកវិភាគហ៊ានអះអាងថា យោធាថៃអាចធ្វើរដ្ឋប្រហារទំលាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រានេះ ព្រោះអ្នកវិភាគយោង ទៅលើករណីធ្លាប់បានកើតរួចម្តងមកហើយ នៅខែតុលា ឆ្នាំ២០០៦ ដោយពួកយោធាថៃ បានរៀបចំគម្រោង រហូតដល់ទំលាក់លោក ថាក់ ស៊ីនស៊ីណាវ៉ាត់ត្រា ចេញពីអំណាច ខណៈលោកបានដឹក នាំគណៈប្រតិភូរបស់ថៃ ទៅចូលរួមប្រជុំនៅអង្គការសហប្រជាតិ ។ ម៉្យាងទៀតសៀមបានដឹងច្បាស់ថា កម្ពុជាបានស្នើសុំ ឲ្យអង្គការយូណេស្កូទទួលស្គាល់ប្រាសាទព្រះវិហារ ជាទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក ។ ចាប់ពីពេលនោះមកយោធាថៃ បានបង្កើតបញ្ហាអមិត្ត ជាមួយកម្ពុជារហូត ។

ជាពិសេសថៃ ចាប់ផ្តើមឈ្លានពានចេញមុខតែម្តងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មួយសប្តាហ៍ ក្រោយប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាផ្លូវការ នៅទីក្រុងកេប៊ិច ប្រទេសកាណាដានាសម័យ ប្រជុំលើកទី៣២របស់អង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់ពិភពលោក ។

ថៃបានដឹងច្បាស់ណាស់ថា ថៃមិនអាចទប់ស្កាត់កម្ពុជា បានទេ ព្រោះថៃបានចាញ់ក្តីរួចហើយ នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយយោង ទៅលើផែនទីបារាំង-សៀម ១៩០៤-១៩០៧និងគូសផែនទីឆ្នាំ១៩០៨។

លើសពីនេះទៀត ពួកក្រុមយោធារបស់ថៃ ដែលមានអ្នកបញ្ជាដ៏មានឥទ្ធិពលនៅពីក្រោយដឹង យ៉ាងច្បាស់ថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ស្និទនឹងកម្ពុជាពិសេសមេដឹកនាំ ដ៏មានឥទ្ធិពលរបស់កម្ពុជាតែម្តង ។

ពួកអាយ៉ងយោធា និងម្ចាស់របស់គេ ដែលបានគូសផែន ទីខុសច្បាប់ថ្មី ក្រោយចាញ់ក្តីនៅតុលាការ ក្រុងឡាអេឆ្នាំ១៩៦២បានចិញ្ចឹមចិត្តថា ថ្ងៃណាមួយក្រុមយោធាថៃ នឹងឈ្លានពានម្តងទៀត និយាយជារួមមិនឲ្យខ្មែរ បានសុខទេ។

បញ្ហាព្រំដែនខ្មែរ-សៀមនេះ ពួកទមិឡអន្តិរថីថៃ មិនបានបោះបង់ចោលទេ ហើយពួកគេក៏បានរៀបចំសេណារីយោ រួចជាស្រេចហើយ នៅពេលខ្មែរមានសង្រ្គាមផ្ទៃក្នុង ។ ផែនទីដែលពួកយោធាប្រើខុសច្បាប់សព្វថ្ងៃនេះ ចេញមកពីមេរបស់ពួកយោធាតែម្តងដែលមិនមែនចេញមកពីរដ្ឋាភិបាលថៃឡើយ។ ដូច្នេះហើយអ្នកវិភាគយល់ឃើញថា ក្រុមយោធាដែលមានបង្អែក នៅពីក្រោយយ៉ាងមាំអាចនឹងធ្វើរដ្ឋប្រហារសារជាថ្មីទៀត ព្រោះពួកគេសុខចិត្តអត់ មានរដ្ឋាភិបាលប្រសើរជាងក្រុមយោធា និងចៅហ្វាយរបស់គេបាត់បង់ជាម្ចាស់គ្រប់គ្រងនគរ។

ម៉្យាងបើនិយាយពីក្រុមយោធា និងចៅហ្វាយរបស់គេ ជាមួយប្រទេសកម្ពុជាវិញ អាចថាជាថ្ងៃអន្សារបស់គេដែរ ព្រោះទង្វើចោរនិងចិញ្ចឹមចិត្តធ្វើបាបខ្មែរ ប្រហែលអស់លក្ខត្រឹមវេលានេះហើយ ។

ជាមួយគ្នានេះ អ្នកវិភាគក៏បានលើកឡើងពីប្រវត្តិសាស្រ្តរវាងខ្មែរ និងសៀមទៀតមកគូសរំលឹកបន្តិចដែរថា កាលពីអតីតកាលស្តេចខ្មែរ បានចាកចេញពីអង្គរ ហើយនគរខ្មែរបានចុះខ្សោយ រហូតដល់មានជម្លោះ បែកបាក់ផ្ទៃក្នុង រាជ្យវង្សរបស់ខ្មែរ ហើយបានធ្វើឲ្យសមាជិករាវង្សខ្មែរ រត់ទៅពឹងសៀម ដើម្បីសោយរាជ្យរហូត ដល់ចុងក្រោយសៀម លើកស្តេចព្រះអង្គឌួង ឲ្យសោយរាជ្យនៅឧដុង្គ តែពេលនោះព្រះអង្គបានបែរ ព្រះកាយឈប់រណបសៀម ដោយរត់ទៅពឹង ពាក់បារាំង ឲ្យជួយវិញម្តង ។ ស្តេចសៀមនៃរាជ្យវង្សចក្រី ដែលបន្តសោយរាជ្យ ដល់សព្វថ្ងៃខ្ញាល់ព្រះទ័យ ខ្លាំងណាស់ ព្រោះស្តេចនគរខ្មែរលែង រណបសៀមទៀតហើយ ។

សរុបមកយួន-សៀមក៏បានបញ្ចប់ អំណាចពាក់ម្កុដដល់ ស្តេចខ្មែរ ចាប់ពីរជ្ជកាលស្តេច នរោត្តមនៅពេលបារាំង មកដាក់អាណាព្យាបាលនាថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ នៅរាជវាំងឧដុង្គ ៕

អត្ថបទដែលជាប់ទាក់ទង