បារាំងអំពាវនាវឱ្យថៃ និងកម្ពុជា ឈប់ប្រយុទ្ធជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ
(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី២៤ ខែកក្កសា ឆ្នាំ២០២៥ បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បែបនេះថា ៖ ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ហើយប្រទេសបារាំងសូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារសព ។
ប្រទេសបារាំងអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ។
ប្រទេសបារាំងអំពាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំដែន។ សូមអ្នកដំណើរបារាំងដែលស្ថិតនៅតំបន់ព្រំដែន ចាកចេញឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង ៕