រុស្ស៊ីប្រកាសជាផ្លូវការថា លោក Putin នឹងជួបលោក Trump នៅសប្តាហ៍ក្រោយ

មូស្គូ៖ លោក Kirill Dmitriev បេសកកជនចរចា ជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី បានប្រកាសជាផ្លូវការ ថា លោកប្រធានាធិបតី Putin និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងជួបចរចាគ្នា នៅសប្តាហ៍ក្រោយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។

ទីប្រឹក្សាសេដ្ឋកិច្ច របស់លោក Putin រូបនេះ បានអះអាង តាមរយៈបណ្តាញសង្គម X ថា ជំនួបនេះ អាចនឹងក្លាយជាកិច្ចប្រជុំជាប្រវត្តិសាស្ត្រ ហើយជឿជាក់ថា ការសន្ទនា នឹងឈ្នះទាំងអស់គ្នា។

ការប្រកាសពីជំនួបកំពូល រុស្ស៊ី-អាមេរិក បានធ្វើឡើង ក្រោយពេល២ថ្ងៃ ដែល បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី ជួបជាមួយលោក Putin ហើយ លោក Trump ក្រោយមក បានពិពណ៌នាថា ជាការពិភាក្សា ប្រកបដោយភាព វិជ្ជមាន ដែលមិននឹកស្មានដល់។

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អេមីរ៉ាត អារ៉ាប់រួម អាចជាទីតាំង “ស័ក្តិសម” សម្រាប់ជំនួបកំពូល ជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ពូទីន បានធ្វើការកត់សម្គាល់នេះ ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយមេដឹកនាំ ប្រទេសអេមរីរ៉ាត់ អារ៉ាប់រួម Mohamed bin Zayed Al Nahyan នៅទីក្រុងមូស្គូ។

ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករាមក លោក Trump បានព្យាយាម បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ ថ្មីៗនេះ លោក បានបង្កើនសម្ពាធ លើប្រទេសរុស្ស៊ី ដោយបានចេញ ពេលផុតកំណត់ ត្រឹមថ្ងៃសុក្រនេះ សម្រាប់ទីក្រុងម៉ូស្គូ ដើម្បីឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ បើមិនដូច្នេះទេ ប្រឈមមុខនឹងការការដាក់ទណ្ឌកម្ម បន្ថែម៕

ប្រភពពី RT

អត្ថបទដែលជាប់ទាក់ទង