ក្រសួងអប់រំសម្រេចយកគ្រឹះស្ថាន សិក្សាចំនួន២ នៅស្រុកពួកខេត្តសៀមរាបមកធ្វើជាមណ្ឌលប្រឡងបាក់ឌុបរបស់បេក្ខជន ខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានសម្រេចឱ្យបេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ ដែលមាន បេក្ខជនសរុបចំនួន ១៧៧២ នាក់ (ស្រី ១០១៤នាក់) សម្រាប់ប្រឡងនៅគ្រឹះស្ថាន សិក្សាចំនួន២ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពួកខេត្តសៀមរាប ដើម្បីធ្វើជាមណ្ឌលប្រឡងរបស់បេក្ខជន ខេត្តឧត្តរមានជ័យ ។
បើយោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ដូចជា៖
១.សាលាបឋមសិក្សាទៀបាញ់គំរូ ចំនួន១៣បន្ទប់ សម្រាប់បេក្ខជនដែលត្រូវប្រឡង ក្នុង មណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ ត្បូង (ថ្នាក់វិទ្យាសាស្ត្រ)
២.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បែងចែកជាពីរ គឺ ខាងកើត ចំនួន ៣២បន្ទប់ សម្រាប់បេក្ខជនដែលត្រូវ ប្រឡងក្នុងមណ្ឌល វិ.តេជោ សែន សំរោង (ថ្នាក់វិទ្យាសាស្ត្រសង្គម) និងខាងលិច ចំនួន ២៧បន្ទប់ សម្រាប់បេក្ខជនដែល ត្រូវប្រឡង ក្នុងមណ្ឌល វិ.ហ៊ុន សែន ឧត្តរមានជ័យ លិច (ថ្នាក់វិទ្យាសាស្ត្រសង្គម) ។
ក្រោយពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដល់បេក្ខជន ប្រឡង ក្នុងនោះគណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ គ្រូបង្រៀន បានសហការគ្នា ក្នុងការទំនាក់ទំនងជាមួយ សិស្សដោយផ្ទាល់ជាលទ្ធផល ៖១-ក្នុងចំណោមបេក្ខជន១៧៧២នាក់ ស្រី១០១៤នាក់ មានបេក្ខជនស្នើសុំមធ្យោបាយដឹកជញ្ជូនចំនួន ៨៩នាក់ ស្រី ៤៨ នាក់ ក្នុងនោះ នៅក្រុងសំរោង មាន ៤៤នាក់ ស្រី២២នាក់ និង នៅស្រុកត្រពាំងប្រាសាទ មានចំនួន ៤៥នាក់ ស្រី ២៦ នាក់ និង ស្នើសុំ កន្លែងស្នាក់នៅ ចំនួន២១៥ នាក់ស្រី ៩៩ នាក់៕