ពលរដ្ឋថៃ នាំគ្នាផ្អើលឈូឆរទៅដកលុយចេញពីកុង ព្រោះធនាគារចាប់ផ្តើមបង្កកគណនីមិនឱ្យប្រើប្រាស់បាន ក្រោមហេតុផលនេះ

ថ្មីៗនេះ ប្រទេសថៃកំពុងប្រទះបញ្ហាក្តៅក្រហាយជាថ្មី ដែលមានប្រជាជនជាច្រើនត្រូវធនាគារបង្កកគណនី ធ្វើឱ្យមិនអាចប្រើប្រាស់បាន បង្កជាការចលាចល ហើយអ្នកដែលនៅសល់នាំគ្នាឈូឆររត់ទៅដកលុយចេញពីកុងផ្អើលពេញធនាគារ។

តាមព័ត៌មានបានឱ្យដឹងថា មានគណនីរបស់ប្រជាជនជាច្រើនត្រូវបានធនាគារក្នុងស្រុកបង្កកដោយមិនផ្តល់ដំណឹងមុន ហើយអះអាងថាគណនីទាំងនោះមានការពាក់ព័ន្ធទៅនឹងគណនីក្លែងបន្លំរបស់ជនខិលខូចដែលរកស៊ីបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ការធ្វើបែបនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនជាច្រើន ដែលមិនបានពាក់ព័ន្ធជាមួយនឹងការបោកប្រាស់នោះទាល់តែសោះ ហើយបានបង្កទៅជាការពិបាក ដោយអ្នកខ្លះខ្វះខាតប្រាក់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ហើយប្រជាជនដែលនៅសល់បាននាំគ្នាទៅដកលុយចេញ ចំណែកឯហាងអាហារមួយចំនួន ក៏លែងទទួលការបាញ់លុយទៀតដែរ គឺទទួលតែលុយសុទ្ធប៉ុណ្ណោះ។

យ៉ាងណាមិញ នៅពេលនេះអគ្គស្នងការនគរបាលជាតិរបស់ថៃ បានកំពុងប្រកាសដាស់តឿនឱ្យអាជ្ញាធរដែលពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហានេះ ព្រោះកាន់តែមានការវឹកវរ ហើយប្រជាជននាំគ្នាស្រែកជេររដ្ឋាភិបាលដោយក្តីក្តៅក្រហាយ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង