ប្រទេសហ្វីលីពីនកំពុងតែប្រទះការរញ្ចួយដីម្តងទៀតហើយ ក្នុងកម្រិត ៦.១ វិចទ័រ

នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ សារព័ត៌មានបរទេស Hindustantimes បានរាយការណ៍ឱ្យដឹងថា ប្រទេសហ្វីលីពីនកំពុងតែប្រទះការរញ្ចួយដីម្តងទៀតហើយ ក្នុងកម្រិត ៦.១ វិចទ័រ។

តាមព័ត៌មានបានឱ្យដឹងថា គ្រោះរញ្ជួយដីលើកនេះ បានវាយប្រហារទៅលើកោះមីនដាណាវដដែល នៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យប្រជាជនជាច្រើន មានអារម្មណ៍កាន់តែភិតភ័យ។ ក្នុងនោះ មានការរាយការណ៍ថា ការរញ្ជួយដីលើកនេះ ក៏បានធ្វើឱ្យប៉ះពាល់ទៅដល់អគារសាលារៀន និងមន្ទីរពេទ្យមួយចំនួនទៀតផងដែរ។

យ៉ាងណាមិញ គួរឱ្យដឹងដែរថា កាលពីដើមខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ រញ្ជួយដីកម្រិត ៧.៥ ក៏ទើបតែបានវាយប្រហារមកលើម្តុំកោះមីនដាណាវនេះផងដែរ ដែលបណ្តាលឱ្យមនុស្សស្លាប់អស់ចំនួន ៨ នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន៕

ប្រភព៖ Hindustantimes

អត្ថបទដែលជាប់ទាក់ទង