សេចក្តីប្រកាសសតវិមាន៖ សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធមកលើកម្ពុជា បង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាសិក្សានៅ West Point ព្រមទាំងបើកឲ្យរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ

(សហរដ្ឋអាមេរិក)៖ លទ្ធផលនៃជំនួបពិភាក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសពីសេតវិមានអាមេរិក។

យោងតាមសេចក្តីប្រកាសក៏បានគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបង្កើនកៅអីសម្រាប់មន្រ្តីកម្ពុជា សិក្សានៅមហាវិទ្យាល័យយោធា សហរដ្ឋអាមេរិក ដូចជា West Point បណ្ឌិតសភាកងទ័ពអាកាស និង ផ្សេងៗទៀត ហើយសហរដ្ឋអាមេរិក និង កម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៉ិនធឺណិត។

ការសម្រេចរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពីភាក្សាគ្នាជាលើកដំបូងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងគូឡាឡាំពួរ ហើយសហរដ្ឋអាមេរិក ពិនិត្យពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើការខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងសន្តិសុខ៕

UNLOCKING NEW OPPORTUNITIES WITH CAMBODIA: President Trump and Cambodian Prime Minister Hun Manet met for the first leader-level engagement between the United States and Cambodia since Hun Manet became Prime Minister.

Based on Cambodia’s diligent pursuit of peace and security, the United States will remove the arms embargo on Cambodia, and both sides agreed to restart the bilateral ANGKOR SENTINEL defense exercise, last held in 2017. Additionally, the United States will increase seats for Cambodian officers at U.S. military colleges such as West Point, Air Force Academy, and others.
The United States and Cambodia agreed to expand cooperation on combating transnational crime organizations, including narcotics trafficators and online scam centers – criminal enterprises that steal over $10 billion annually from vulnerable Americans.

អត្ថបទដែលជាប់ទាក់ទង