សម្តេចបរវធិបតី ហ៊ុន ម៉ាណែត និងបណ្តាថ្នាក់ដឹកនាំកំពូលអាស៊ាន-ចិន ចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨
(គូឡាឡាំពួ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១១ និងនាយករដ្ឋមន្ត្រីចិន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៉ី៕

