ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានជូនព័ត៌មានបឋម ពីករណី ឆាបឆេះធ្លាយអាម៉ូញ៉ាក់ផ្សារស្ទឹងមានជ័យថ្មី

នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានជូនព័ត៌មានបឋម ពីករណី ឆាបឆេះធ្លាយអាម៉ូញ៉ាក់ផ្សារស្ទឹងមានជ័យថ្មី មួយកន្លែង។

តាមប្រភព បានឱ្យដឹងថា ខណៈនេះ​ មានករណីឆាបឆេះធ្លាយអាម៉ូញ៉ាក់នៅផ្សារស្ទឹងមានជ័យថ្មី មួយកន្លែង ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ២ និង ៣០ នាទីរសៀល​ ថ្ងៃទី ២៩​ ខែតុលា​ ឆ្នាំ២០២៥ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូននៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង