កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាស់
កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាស់។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោង៦និង៣៥នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ខែម វុទ្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ១២១កញ្ចប់(ធំ១)ទម្ងន់៨៧.៧១ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង និងសម្ភារ: វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
