សប្បុរសជនបន្តនាំយកអំណោយប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
សប្បុរសជនបន្តនាំយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីការផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា។
