ទីក្រុងនីកាត្តា​ [Niigata] របស់​ប្រទេស​ជប៉ុន រំពឹង​ថាខ្លួន​​នឹង​​​ចាប់ផ្តើមបង្កើត​​រោង​ចក្រ​​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​ក្នុង​​ពិភព​លោក

ទីក្រុងនីកាត្តា​ [Niigata] របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃចន្ទនេះ រំពឹង​ថាខ្លួន​​នឹង​​​ចាប់ផ្តើមបង្កើត​​រោង​ចក្រ​​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​ក្នុង​​ពិភព​លោកឡើង​វិញ​ ​បន្ទាប់ពី​​​​មាន​​​គ្រោះ​​មហន្ត​រាយ​​ហ្វូគូស៊ីម៉ា [Fukushima] តាំង​ពី​​​ឆ្នាំ ២០១១​ ដែល​បណ្តាល​ឱ្យ​​ទឹក​​ធ្លាក់​​ចូល​លិច​​ចំណុច​​ស្នូល​​នៃ​តំបន់នោះ។

ស្ថានីយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ Kashiwazaki-Kariwa ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២២០គីឡូ​ម៉ែត្រ ភាគ​ពាយព្យ​នៃ​ទីក្រុង​តូក្យូ មាន​ម៉ាស៊ីន​រ៉េ​អាក់​ទ័រ​ចំនួន៥៤ ត្រូវ​បាន​បិទ ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ និងរលក​យក្ស​ស៊ូ​ណាមិ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​រោង​ចក្រ Fukushima Daiichi នៅក្នុង​ប្រទេសជប៉ុន ​ក្រោយ​កើត​​មាន​​​គ្រោះ​មហន្តរាយ​នុយ​ក្លេអ៊ែរ​ដ៏អាក្រក់​បំផុត​របស់ Chernobyl របស់​ប្រទេស​អ៊ុយក្រែន​​ក្នុងអំឡុង​​ទសវត្សរ៍​​ឆ្នាំ​៨០​។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​នូវរោង​ចក្រ១៤ ក្នុង​ចំណោម ៣៣ ដែល​អាច​ដំណើរ​ការ​បាន ខណៈខ្លួន​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​​​​ឥន្ធនៈ​ហ្វូស៊ីល​ដែល​​​បាន​នាំ​ចូល​​ពី​​បណ្តាប្រទេស​ផ្សេង​ៗ​​។

លោក Masakatsu Takata អ្ន​ក​នាំ​ពាក្យ​នៃ​ថាមពល​អគ្គិសនី ​[TEPCO] តូក្យូ​ បាន​និយាយ​ថា៖ «យើង​​នៅ​​តែ​​ប្តេជ្ញា​​ចិត្ត​​​យ៉ាង​​មុត​មាំ​​ថា​​នឹង​​មិនឱ្យ​​មាន​​ឧបទ្ទវ​ហេតុ​​បែប​​នេះ​​កើត​ឡើង​​ដដែលៗនោះ​ទេ​ ហើយយើង​​​នឹង​ធានា​​ថា​​អ្នក​​ស្រុក Niigata មិន​​ជួប​​ប្រទះ​​​​អ្វី​​ដែល​​ស្រដៀង​​ៗនេះទៀត​​​ឡើយ​»។

ការ​ស្ទង់​មតិមួយ​​ក្នុង​ខែតុលា​ ​រក​ឃើញ​ថា ៦០ភាគ​រយ​នៃអ្នក​ស្រុក​មិន​គិត​ថា​មាន​លក្ខខណ្ឌ​អ្វី​សម្រាប់​ការ​ចាប់​ផ្តើម​ឡើង​វិញនូវ​ថាម​ពល​​ត្រូវ​បាន​ធ្វើ​នោះ​ទេ​។ តែ​ប្រហែល​ជិត៧០ភាគ​រយ​ មាន​ការ​ព្រួយ​បារម្ភ​អំពី​ក្រុមហ៊ុន TEPCO ដែល​ដំណើរ​ការ​រោង​ចក្រ​នេះ។

នៅ​ថ្ងៃ​ចន្ទ សភា​នៃទីក្រុង​នេះ​​បោះ​ឆ្នោត​ឱ្យ​លោក​ Hanazumi ក្នុង​ការគាំទ្រ​ឱ្យ​ចាប់ផ្តើមឡើងវិញ​នៃ​រោង​ចក្រ​ទាំង​នោះ ដែល​ជាសន្លឹក​ឆ្នោត​ពិតប្រាកដ​​​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ស្រី​ Sanae Takaichi ដែល​ចូល​កាន់​តំណែង​កាល​ពី​ពីរខែ​មុន បាន​គាំទ្រ​ការ​ចាប់​ផ្តើម​​​​កម្មវិធី​​​​រោងចក្រ​ថាមពល​នុយក្លេអ៊ែរឡើងវិញ ដើម្បីពង្រឹង​សន្តិសុខ​ថាមពល និង​ទប់ទល់​នឹង​តម្លៃ​នៃ​ឥន្ធនៈ​ហ្វូស៊ីល​ដែល​បាន​នាំ​ចូល។ ក្នុង​នោះ​វា​ស្មើ​នឹង ៦០ ទៅ ៧០ភាគ​រយ នៃ​ការ​ផលិតថាមពល​អគ្គិស​នីរបស់​ប្រទេស​ជប៉ុន។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ប្រទេស​ជប៉ុនបាន​ចំណាយ​ប្រាក់​ចំនួន ១០.៧ ពាន់​​ពាន់​លាន​យ៉េន (៦៨ពាន់លានដុល្លារ) កាល​ពី​ឆ្នាំ​មុន​លើ​ការ​នាំ​ចូលឧស្ម័ន​ធម្មជាតិ​ និង​ធ្យូង​ថ្ម ដែលមាន​ចំនួន​មួយ​​​ភាគ​ដប់​នៃ​តម្លៃ​នាំ​ចូលសរុប​​របស់​ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង