ពលរដ្ឋថៃ និងមន្ត្រីមួយចំនួន ដែលធ្លាប់តែសើចចំអកនិងមើលងាយកម្ពុជា ហើយអួតក្អេងក្អាង អំពីការវាយប្រហារដោយយន្តហោះចម្បាំង F-16 ពេលនេះត្រូវស្ពឹកមុខវិញហើយ

ពលរដ្ឋថៃ និងមន្ត្រីមួយចំនួន ដែលធ្លាប់តែសើចចំអកនិងមើលងាយកម្ពុជា ហើយអួតក្អេងក្អាង អំពីការវាយប្រហារដោយយន្តហោះចម្បាំង F-16 ពេលនេះត្រូវស្ពឹកមុខវិញហើយ ក្រោយប្រធានាធិបតីមហាអំណាចអាមេរិក ដូណាល់ ត្រាំ បកស្បែកមុខ ដោយលោកនិយាយច្បាស់ៗជាសាធារណៈថា ថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុនលើកម្ពុជា។

ប្រាប់ទៅអ្នកសារព័ត៌មាន នៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋហ្វ្លរីដា កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក បានចាត់ទុកការឈ្លានពាននេះថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមចំនួន៨ ដែលរដ្ឋបាលរបស់លោកបានចូលរួមអន្តរាគមន៍។

ប្រមុខសេតវិមានថ្លែងថា៖ «ថៃកំពុងតែចាប់ផ្តើមធ្វើឲ្យប្រសើរឡើងវិញហើយ។ អ្នកដឹងទេ ពួកគេបានចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា ពួកគេបានចាប់ផ្តើមវាឡើងវិញ ប៉ុន្តែខ្ញុំគិតថា យើងកំពុងគ្រប់គ្រងបញ្ហានោះបានយ៉ាងល្អប្រសើរហើយ»។ ការអត្ថាធិប្បាយរបស់លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកឈ្លានពានកម្ពុជាមុន។

សម្តីរបស់លោកត្រាំ ធ្វើឲ្យមជ្ឈដ្ឋានក្នុងប្រទេសនៅមុនស្រណុក ដោយចេញមកប្រតិកម្មទាំងមន្ត្រីនិងរាស្រ្តហើយជះកំហឹងខ្លាំងៗដាក់ប្រធានាធិបតីអាមេរិក។

សារព័ត៌មានថៃជាច្រើនបានយកសម្តីលោកត្រាំទៅផ្សាយ ហើយក្នុងនោះ គេឃើញមានពលរដ្ឋថៃ ភ្លូកទឹកភ្លូកដី ចូល Comment ស្តីបន្ទោសមេដឹកនាំសេតវិមាន ដែលថា កាន់ជើងកម្ពុជា។

ក្នុង Comment ខ្លះពលរដ្ឋថៃ ប្រាប់ឲ្យលោកត្រាំ កុំមកចេះដឹងព្រោះរឿងនេះមិនមែនរឿងរបស់អាមេរិកទេ។ Comment ខ្លះទៀតបានស្តីឲ្យលោកត្រាំ ថា កុំចូលពាក់ព័ន្ធអីព្រោះនេះជាជម្លោះរវាង២ភាគីគឺថៃនិងកម្ពុជា ដ្បិតតែការពិតគឺថៃជាអ្នកឈ្លានពានកម្ពុជា ក៏ដោយ។

មិនត្រឹមប៉ុណ្ណឹង មានអ្នកខ្លះទៀតភូតកុហកថា កម្ពុជាជាអ្នកបាញ់មុននិងជាអ្នករំលោភបំពានដីថៃ ទាំងដែលគ្រប់យ៉ាងត្រូវបានលោកត្រាំដឹងអស់ទៅហើយថា ថៃទេដែលជាអ្នកខុសក្នុងរឿងនេះ។

កុំថាឡើយពលរដ្ឋ សូម្បីរដ្ឋមន្ត្រីការពារជាតិថៃ ក៏ចេញមុខដើរតួកម្សត់ដែរ ដោយនិយាយថា គ្មាននរណាកាន់ជើងថៃសោះ ថៃជាអ្នករងគ្រោះ។

យ៉ាងណា ពេលនេះអន្តរជាតិដឹងឮអស់ទៅហើយថា អ្នកណាជាជនរងគ្រោះពិតប្រាកដ! ច្បាស់ណាស់ ថៃជាអ្នកឈ្លានពានកម្ពុជា ហើយកម្ពុជា នឹងទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង