អាមេរិកណែនាំឱ្យពលរដ្ឋខ្លួនចាកចេញជាបន្ទាន់ ពីប្រទេសស្ទើរទាំងអស់នៅតំបន់មជ្ឈិមបូព៌ា

(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី២ ខែមីនា ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានណែនាំឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញជាបន្ទាន់ ពីប្រទេសសឹងតែទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពោះមុខការផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការកុងស៊ុល លោកស្រី Mora Namdar បាននិយាយថា ពលរដ្ឋអាមេរិកទាំងអស់ គួរតែចាកចេញពីដោយប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនពាណិជ្ជកម្ម ដោយសារហានិភ័យសុវត្ថិភាព។ សេចក្តីណែនាំថ្មីចុងក្រោយនេះ គឺអនុវត្តលើប្រទេសបារ៉ែន អេហ្ស៉ីប អ៉ីរ៉ង់ អ៉ីរ៉ង់ អ៉ីស្រាអែល ហ៊្សកដានី កូវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៉ីរី អេមីរ៉ាតអារ៉ាប់រួម និង​យេម៉ែន ព្រមទាំងតំបន់ West Bank និង Gaza។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាបើកការវាយប្រហារតាមអាកាស លើគោលដៅ​ជាច្រើនកន្លែងនៅទូទាំប្រទេសអ៉ីរ៉ង់ ដោយបានផ្តាច់ជីវិតមន្រ្តីកំពូលៗជាច្រើនរូប មានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ ទីក្រុងតេហេរ៉ង់ បានជះកំហឹងវាយប្រហារតបតវិញ លើទីតាំងជាច្រើនរបស់អាមេរិកនិងអ៉ីស្រាអែល នៅពាសពេញ​តំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង