តំបន់សេដ្ឋកិច្ចពិសេសចំនួន២ អាចនឹងលេចរូបរាងឡើង នៅក្នុងរាជធានីភ្នំពេញ ដើម្បីស្រូបយកគម្រោងវិនិយោគ

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី២ នៅក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ រួមមាន៖

១៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
និង២៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និង R&D៕

អត្ថបទដែលជាប់ទាក់ទង