សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មលើអតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Joseph Kabila
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មលើអតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Joseph Kabila ជុំវិញការគាំទ្រក្រុមឧទ្ទាម M23 របស់ប្រទេសរវ៉ានដា និងសម្រាប់ការបង្កអស្ថិរភាពនយោបាយ នៅភាគខាងកើត ប្រទេសកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា M23 និងសាខានយោបាយ-យោធារបស់ខ្លួនគឺក្រុម Congo River Alliance (AFC) បានញុះញង់ឱ្យមានជម្លោះហិង្សា នៅភាគខាងកើតកុងហ្គោ ដែលបណ្តាលឱ្យជនស៉ីវិលស្លាប់រាប់ពាន់នាក់ និងវិបត្តិផ្លាស់ទីលំនៅយ៉ាងសម្បើម។
ក្រសួងបន្ថែមថា លោក Kabila បានផ្តល់ហិរញ្ញវត្ថុដល់ AFC ឱ្យបញ្ជ្រាបឥទ្ធិពលនយោបាយនៅភាគខាងកើតកុងហ្គោ ខណៈដែលលើកទឹកចិត្តឱ្យកងទ័ពកុងហ្គោ ចុះចូលជាមួយជាមួយ AFC។ លោក Kabila កំពុងព្យាយាមដណ្តើមឥទ្ធិពលរដ្ឋាភិបាលមកវិញ តាមរយៈការគាំទ្របេក្ខជនម្នាក់ ដែលប្រឆាំងនឹងមេដឹកនាំកុងហ្គោបច្ចុប្បន្ន។
ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃការជំរុញកិច្ចព្រមព្រៀងសន្តិភាព សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលចុះហត្ថលេខាដោយប្រទេសរវ៉ាន់ដា និងកុងហ្គោ នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែធ្នូ ឆ្នាំមុន។ អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បានអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងតំបន់ទាំងអស់ ឱ្យបដិសេធអ្នកដែលបានបន្តប្រព្រឹត្តអំពើហិង្សា។
កាលពីខែមុន អាមេរិកក៏បានដាក់ទណ្ឌកម្ម លើកងកម្លាំងការពារជាតិរវ៉ាន់ដា និងមន្ត្រីយោធាជាន់ខ្ពស់គេផងដែរ ជុំវិញតួនាទីរបស់ពួកគេ ក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្ត នៅភាគខាងកើតកុងហ្គោ រសួងរតនាគារក៏បានដាក់ទណ្ឌកម្មកាលពីខែមុនលើកងកម្លាំងការពារជាតិរវ៉ាន់ដា និងមន្ត្រីយោធាជាន់ខ្ពស់ជុំវិញតួនាទីរបស់ពួកគេនៅក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្តនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕
