កម្លាំងចម្រុះខណ្ឌទួលគោក ចុះត្រួតពិនិត្យអាផាតមិនមួយកន្លែង រកឃើញជនបរទស០៦នាក់ រត់គេចពីប៉ោយប៉ែត
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ត្រួតពិនិត្យអគារអផាតមិន រកឃើជនបរទស ០៦នាក់ ដែលរត់គេចពីការបង្រ្កាបអនឡាញស្កេម នៅក្រុងប៉ោយប៉ែត មកលាក់ខ្លួននៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៤ និង៣០នាទីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៦វេលា គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាល អនុវត្តតាមបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល នឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ អនក្រ.បក.ចុះថ្ងៃទី០៥ខែមករា ឆ្នាំ២០២៦។

ជាលទ្ធផល បានរកឃើញជនជាតិឥណ្ឌូនេសុីចំនួន០៦នាក់ ស្រី០១នាក់ ស្នាក់នៅប្រមូលផ្តុំក្នុងអាផាតមិន ស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ១១២ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ក្នុងនោះរួមមាន ឈ្មោះ SAJOW JIBRIL JULIUS ភេទប្រុស អាយុ២៤ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៥ខែ)ដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង , ឈ្មោះ GABRIEL CHRISTIANO DELON NGAYOW ភេទប្រុស អាយុ២៤ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៨ខែ) បានដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង, ឈ្មោះ JEVANDOR IMANUEL KENAP ភេទប្រុស អាយុ២៦ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៥ខែ)បានដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង ,



ឈ្មោះ YOANE JUNIFER OMBENG ភេទស្រី អាយុ២៦ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៣ខែ) ដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង , ឈ្មោះ BINTANG AXL ABU ភេទប្រុស អាយុ២៤ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៦ខែ) ដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង , ឈ្មោះ STENLY TUWO ភេទប្រុស អាយុ៣៥ឆ្នាំ (គ្មានលិខិតឆ្លងដែន) បានដកហូត ទូរស័ព្ទ០១គ្រឿង។



បើតាមការសន្និដ្ឋានរបស់អាជ្ញាធរជំនាញ បញ្ជាក់ថា ជនជាតិ ឥណ្ឌូនេសុី ទាំង០៦នាក់ ស្រី០១នាក់ (មានលិខិតឆ្លងដែន០៥នាក់ និង គ្មានលិខិតឆ្លងដែន០១នាក់ហួសសុពលភាពទិដ្ឋាការស្នាក់នៅ) គឺជាជនបរទេស ធ្វើការអនឡាញនៅប៉ោយប៉ែត ហើយរត់គេចពីសមត្ថកិច្ចចុះបង្ក្រាបនៅខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីទាំង០៦នាក់ ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធើ្វការសាកសួរបន្ត ដើម្បីអនុវត្តន៍តាមនីតិវីធីច្បាប់៕
