ខណ្ឌទួលគោកចុះត្រួតពិត្យ១៣ទីតាំងរកឃើញជនបរទេសស៨៣នាក់តែពុំមានបទល្មើសOnline Scam
គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យតាមបុរី សណ្ឋាគារ ខុនដូរ អាផាតមិន ការដ្ឋានសំណង់ អាគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលចំនួន១៣ទីតាំង រកឃើញជនបរទេសស្នាក់នៅ៨៣នាក់ តែមិនឃើញមានបទល្មើស Online Scam នោះទេ។

តាមរបាយការណ៍ការចុះពិនិត្យនេះការចុះពិនិត្យនេះបានពិនិត្យលើទីតាំង១៣ទីតាំង ក្នុងសង្កាត់ទាំង១០របស់ខណ្ឌទួលគោក និងបានរកឃើញជនបរទេសចំនួន៨៣នាក់ ស្ត្រី២៤នាក់ មាន១៩សញ្ជាតិ ដោយមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ។
ការចុះពិនិត្យនេះក៏ដើម្បីស្រង់ស្ថិតិជនបរទេសដែលកំពុងរស់នៅក្នុងខណ្ឌទួលគោកផងដែរ។ គួរឱ្យដឹងថារដ្ឋាភិបាលកម្ពុជាបានដាក់វិធានការក្ដៅបង្ក្រាបបទល្មើស Scam Online ពីកម្ពុជាឱ្យអស់ដើម្បីស្ដារមុខមាត់ប្រទេសជាតិឡើងវិញបន្ទាប់ពីបញ្ហានេះបានញាំញីអស់ជាច្រើនឆ្នាំមកហើយ។

គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ចូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង១៤៣ករណី ទៅកាន់តុលាការ៕

