ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសេចក្តីសោមនស្ស ដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្ដល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និង ចីរភាព, សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់, និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់, ឆ្ពោះទៅការបង្កើតសង្គមមួយដែលមាន សិនិទ្ទភាព សមធម៌ និងយុត្តិធម៌
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច-ជាតិ»។ ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺត្រចះ និងមានតម្លៃឥតគណនា ចំពោះអត្ថិភាព នៃសង្គមស៊ីវិល័យនៅកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព គឺត្រូវគិតគូរលើបញ្ហាសុខភាព ពោលជាធនធានសម្រាប់គ្រួសារ មិនមែនជាបន្ទុកសម្រាប់គ្រួសារ។ មានចំណេះដឹងហើយ សមត្ថភាព ចំណេះដឹង និងបំប៉នគ្រប់គ្រាន់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិ ទៅមួយអាណត្តិ គឺតែងមានការប្រែប្រួល តាមតម្រូវការសង្គមជាក់ស្ដែង ដែលវិវឌ្ឍន៍ទៅមុខ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនតម្លើងរថយន្ដ មានចំនួន៨នៅកម្ពុជា ក្នុងនោះមានទាំងរថយន្ដប្រើសាំង ម៉ាស៊ូត និងអគ្គិសនី
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាលជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់, គឺជាផ្នែកមួយនៃគោលដៅយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន»
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានកំណត់យកការបណ្តុះបណ្តលជំនាញបច្ចេកទេស និង វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥លាននាក់ នៅតាមបណ្តគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និង ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ បាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន៥សែននាក់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈមួយនៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ, ដោយបំពាក់ជំនាញពិតប្រាកដ, កសាងសីលធម៌ និងវិន័យ, ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារ, ដល់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត» ឬ «មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជា គន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង «គន្លងវិជ្ជាជីវៈ»
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ឆ្នាំ២០២៧, ក្រសួងទាំងពីរកំពុងពិនិត្យវាយតម្លៃសាលាចំនួន៥បន្ថែមទៀត ដែលមានទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តចំនួន៤ រួមមាន៖ វិទ្យាល័យទពប្រណម្យ និងវិទ្យាល័យហ៊ុនសែនអង្គស្នួល (ខេត្តកណ្តាល), វិទ្យាល័យស្វាយរៀង (ខេត្តស្វាយរៀង), វិទ្យាល័យហ៊ុនសែនក្រគរ (ខេត្តពោធិ៍សាត់) និង វិទ្យាល័យសម្តេចឪសម្តេចម៉ែបសេដ្ឋ (ខេត្តកំពង់ស្ពឺ)
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រគំនិតផ្ដួចផ្ដើមថ្នាក់បណ្ដុះបណ្ដាលជំនាញចល័ត របស់រដ្ឋមន្ដ្រី ហេង សួរ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថា្នក់បណ្តុះបណ្តាលជំនាញចល័ត ការបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញចល័ត មានគោលបំណង នាំការបណ្ដុះបណ្តាលជំនាញដល់មូលដ្ឋានសាមីរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក «នាំការបណ្តុះបណ្តាលឱ្យរត់រកបងប្អូនដល់ថ្នាក់មូលដ្ឋាន» របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន ថ្នាក់បណ្តុះបណ្តាលជំនាញចល័ត ផ្ដោតលើជំនាញចំនួន ៨ រួមមាន៖ ការថែទាំបរិក្ខារត្រជាក់, ធុរកិច្ចភេសជ្ជៈ ក្នុងនោះមាន ឆុងកាហ្វេ និង ភេសជ្ជៈ, តម្លើងតបណ្តាញ អគ្គិសនីក្នុងអគារ, តម្លើងតបណ្តាញបំពង់ទឹក, ជំនាញឌីជីថល, ការថែទាំ និង ជួសជុលរថយន្ត, ការជួសជុលម៉ាស៊ីនត្រជាក់, និង សាឡន ដែលសុទ្ធតែមានតម្រូវការខ្ពស់ និង អាចជួយលើក ស្ទួយជីវភាពរបស់បងប្អូន និងគ្រួសារ ដូចបណ្ដាំលោកតា ក្រម ង៉ុយ ថា «បើចេះប្រាកដប្រាក់រត់តាមហៅ»
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ ផ្ដោតលើគុណភាព ការរៀបចំគ្រូ និងមេរៀនឲ្យបានច្បាស់លាស់ គ្រប់ការបណ្ដុះបណ្ដាលទាំងអស់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្រៀនត្រូវរៀបចំ គ្រូឲ្យប្រាកដ មេរៀនឲ្យចំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្រូមិនប្រាកដទេ សិស្សចេញទៅក៏មិនប្រាកដដូចគ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចតែងឆ្មក់ចុះមូលដ្ឋាននៅថ្ងៃចុងសប្ដាហ៍ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បន្តរក្សាបាននូវ សុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខសង្គម, សណ្តាប់ធ្នាប់សាធារណៈ, ព្រមទាំងបន្តរក្សាបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ភាពធន់នៃហិរញ្ញវត្ថុសាធារណៈ, កំណើននៃពាណិជ្ជកម្មអន្ដរជាតិ, និង ការបណ្តាក់ទុនវិនិយោគ, ទាំងក្នុងស្រុក និង ពីបរទេស, ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតការងារថ្មី និងរក្សាការងារចាស់ ក៏ដូចជាការធានានិរន្តរភាព នៃទីផ្សារសម្រាប់ផលិតផល និងកសិផលកម្ពុជា។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់ និងរឹងមាំ ជាងការរំពឹងទុក ក្នុងអត្រាប្រមាណ៥,៣% នៅឆ្នាំ២០២៥ ជាមួយអត្រាអតិផរណាទាប, ស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក, ក៏ដូចជា កំណើនរឹងមាំនៃការនាំចេញ និង ទុនបម្រុងអន្តរជាតិ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រសួងការងារ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលជួយដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងមូលដ្ឋាន ពង្រឹងសក្ដានុពលកម្លាំងពលកម្មកម្ពុជា គឺជាអាទិភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយសេដ្ឋកិច្ច ឧស្សាហកម្មទាំងអស់ ត្រូវលើកម្ពស់ប្រសិទ្ធភាពការងារ
ដើម្បីមានការទាក់ទាញវិនិយោគមកកម្ពុជា
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ ដែលមានជំនាញពិតប្រាកដ ព្រមទាំងមានសីលធម៌ និងវិន័យល្អ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈ ការពង្រឹងប្រព័ន្ធ បណ្ដុះបណ្តាលជំនាញ; កែលម្អប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍជំនាញ, ផ្លាស់ប្តូរជំនាញ, និងបង្កើនជំនាញ តាមរយៈការកែតម្រង់កម្មវិធីបណ្តុះបណ្តាលជំនាញ, កម្មវិធីផ្លាស់ប្តូរជំនាញ, កម្មវិធីបង្កើនជំនាញ, កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ, កម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពដែលមានពីមុន, និងកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ; ដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាងការ បណ្តុះបណ្តាល និងតម្រូវការទីផ្សារ, ទាំងប្រភេទ និងគុណភាពជំនាញ, តាមរយៈការពង្រឹងកម្មវិធីហ្វឹកហ្វឺនកូនជាង, កម្មវិធីបណ្តុះបណ្តាលជំនាញផ្អែកលើការងារ, និងកម្មវិធីបណ្តុះបណ្តាលជំនាញ តាមបច្ចេកវិទ្យាឌីជីថល; និងជំរុញការបណ្ដុះបណ្តាលចល័ត និងការបង្កើនវេនសិក្សាឱ្យបានច្រើន ស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ទី២៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការកាន់តែជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ បណ្តុះបណ្តាល ប្រកបដោយគុណភាព និង ជំនាញខ្ពស់ តាមរយៈ ការពង្រឹងអភិបាលកិច្ចល្អ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាល, ការពង្រឹងគុណភាពនៃការអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិត, ការជំរុញការដាក់ឱ្យប្រើប្រាស់ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបញ្ចូល «គន្លងវិជ្ជាជីវៈ» ទៅក្នុងការអប់រំនៅថ្នាក់មធ្យមសិក្សាទុតិយភូមិ, ការជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និងសាលាគំរូ, និង ការលើកកម្ពស់ការអប់រំ ឌីជីថល រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល
ទី៣៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជំរុញប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការអនុវត្ត «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» និង «គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ» ដោយត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មថ្មី។ ក្នុងន័យនេះ, ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ត្រូវពន្លឿនការសិក្សារៀបចំគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មថ្មី (New IDP Policy) ដោយត្រូវកំណត់ឱ្យបានជាក់លាក់អំពីឧស្សាហកម្ម និងផលិតកម្មអាទិភាព ដើម្បីជាមូលដ្ឋានក្នុងការសិក្សារៀបចំតម្រូវការជំនាញសម្រាប់រយៈពេល ខ្លី, មធ្យម និងវែង.
ទី៤៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល បន្តជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់១,៥ លាននាក់ នៅត្រឹមឆ្នាំ២០២៨, ព្រមទាំងលើក កម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងសក្តានុពលរបស់មូលដ្ឋានសាមី ដើម្បីគាំទ្រដល់យុទ្ធនាការបង្កើតការងារនៅហ្នឹងកន្លែង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ទន្ទឹមនេះ, ត្រូវបន្តរៀបចំការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់ ពលករត្រឡប់មកពីប្រទេសថៃ ដើម្បីជំរុញការផ្លាស់ប្តូរជំនាញ ឱ្យស្របតាមតម្រូវការការងារក្នុងស្រុក ព្រមទាំងអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ជំនាញ និង ការសិក្សាដែលមានពីមុន ដោយឥតគិតថ្លៃសម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កត់សម្កាល់អំពីជំងឺបាក់ទឹកចិត្ត ពេលខ្លះរឿងតូចអាចបង្កទៅជាជំងឺបាក់ទឹកចិត្តបាន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា TVET មានតម្លៃស្មើបរិញ្ញាបត្រ មិនត្រូវមើលស្រាលលើជំនាញនេះឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់កុំឲ្យយល់ច្រឡំអំពីកម្រិតជំនាញ នៃការរៀននៅ TVET ឬបន្ទាបតម្លៃ ព្រោះមានតម្លៃដូចគ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់នៅពេលសិស្សបញ្ចប់ការសិក្សា ចេញទៅបំពេញការងារ តើអាចបំពេញបានតាមគ្រប់លក្ខណៈដែរឬទេ ឆ្លើយតបបានដែរឬទេ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងគុណភាពលើការសិក្សា ទាំង Soft Skill និង Hard Skill
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដគាំទ្រ ជួយដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជន, ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល ឱ្យបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ឱ្យស្របតាមទិសដៅ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ព្រមទាំង ផ្តល់ការអប់រំបណ្ដុះបណ្ដាល តម្រង់ទិស និង កែលម្អផ្នត់គំនិត ដល់កម្មករ-និយោជិតសាមី ក្រោមរូបភាព «កន្លែងការងារមួយ គឺជាកន្លែងអប់រំបណ្តុះបណ្តាលមួយ»។ ជាមួយនេះ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត, និង ចាត់ទុកកន្លែងធ្វើការ ឱ្យដូចជា ផ្ទះរបស់ខ្លួន ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ «ត្រូវចាត់ទុកសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺជាឆ្នាំងបាយរបស់ខ្លួន»៕
