សម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិកឃ្លាំមើលសកម្មភាពរាយបន្លាលួស តាមព្រំដែនពីសំណាក់កងទ័ពថៃ, អាមេរិក…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋ​អា​មេ​រិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពី​សំណាក់​កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន…

នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ…

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត…

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។

កម្ពុជា ប្តេជ្ញាចិត្តឥតងាករេចំពោះបទឈប់បាញ់ និងអំពាវនាវឱ្យអង្គការសហប្រជាជាតិ ប្រើប្រាស់យន្តការ Good…

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីអភិបាលខេត្តស្រះកែវ នៃប្រទេសថៃបានស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋានពលរដ្ឋខ្មែរ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ជាមួយអភិបាលខេត្តបន្ទាយមានជ័យ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា…

ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ

(ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចេញផ្សាយថ្ងៃនេះ។ ទស្សនកិច្ចផ្លូវរដ្ឋនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥…

លោក ហេង សួរ លើកទឹកចិត្តឱ្យក្រុមហ៊ុន​បច្ចេកវិទ្យាទំនើបរបស់ចិន…

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

លោក ដូណាល់ ត្រាំ នឹងប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញាដើម្បីប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម។…

សៀមរាប ព្រះសីហនុ ​តាខ្មៅ ​ត្បូងឃ្មុំ ​ពញាក្រែក…

ភ្នំពេញ៖ ទីក្រុងចំនួន៣​​ និងស្រុកចំនួន២របស់កម្ពុជា បានជាប់ពានរង្វាន់ជាទីក្រុងមាននិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងត្រូវបានទទួលស្គាល់ថាជាតំបន់មានដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ ក្នុងនោះមាន ក្រុងសៀមរាប ខេត្តសៀមរាប,ក្រុងព្រះសីហនុ…