លោក ដូណាល់ ត្រាំ នឹងប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញាដើម្បីប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បទបញ្ជាប្រតិបត្តិខាងលើ នឹងតម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្រសួងការពារជាតិអាមេរិក និងមន្ត្រីនៅក្រោមចំណុះក្រសួងការពារជាតិប្ដូរតួនាទីទៅជា រដ្ឋមន្ត្រីសង្រ្គាម ក្រសួងសង្រ្គាម និងអនុរដ្ឋមន្ត្រីសង្រ្គាម។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយចំនួនដើម្បីប្ដូរឈ្មោះស្ថាប័ន និងទីតាំង ក្នុងនោះ លោកបានប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក ទៅជាឈូងសមុទ្រអាមេរិកជាដើម។ ក្រសួងការពារជាតិអាមេរិកក៏ធ្លាប់ប្រើឈ្មោះជាក្រសួងសង្រ្គាមផងដែរអំឡុងសង្រ្គាមលោកលើកទី២៕

អត្ថបទដែលជាប់ទាក់ទង