ក្រសួងកសិកម្មចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)

(ភ្នំពេញ)៖ ក្រសួងកសិកម្មបានចេញសេចក្តីថ្លែងការណ៍មួយដោយគាទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងកសិកម្មបានបញ្ជាក់ថា” យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ រួមមាន ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអន្តរជាតិតែមួយគត់ដែលអាចផ្តល់នូវ ដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ”៕

អត្ថបទដែលជាប់ទាក់ទង