ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង ម៉ាតម៉ូ, ទំនប់វារីអគ្គិសនី Bac Khe 1 នៅប្រទេសវៀតណាម បានបាក់ធ្លាយទឹក ធ្វើឲ្យភូមិជាច្រើនកំពុងប្រឈមហានិភ័យលិចលង់ធ្ងន់ធ្ងរ
ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង ម៉ាតម៉ូ, ទំនប់វារីអគ្គិសនី Bac Khe 1 នៅប្រទេសវៀតណាម បានបាក់ធ្លាយទឹក ធ្វើឲ្យភូមិជាច្រើនកំពុងប្រឈមហានិភ័យលិចលង់ធ្ងន់ធ្ងរ។
តាមការផ្សាយរបស់ VN Express, ទំនប់ស្ថិតក្នុងខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាមមួយនេះ បានបាក់នាវេលាម៉ោង២រសៀលថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ ធ្វើឲ្យធ្លាយទឹកហូរបុកចេញយ៉ាងសន្ធាប់ ចាក់ចុះទៅតាមដងទន្លេ Bac Khe។
ដ្បិតភ្លាមៗមិនទាន់ដឹងថា មានមនុស្សស្លាប់ឬក៏អត់ ប៉ុន្តែអាជ្ញាធរព្រមានថា តំបន់នានានៅតាមវាលទំនាបនៃខ្សែទឹកខាងក្រោម កំពុងប្រឈមគ្រោះថ្នាក់ ដូច្នេះត្រូវប្រុងប្រយ័ត្ន។
ទន្ទឹមនោះ អាជ្ញាធរវៀតណាម បានដាក់ពង្រាយកម្លាំងភ្លាមៗ ដើម្បីជួយប្រជាជនក្នុងករណីជម្លៀសចាំបាច់ព្រមទាំងតាមដានស្ថានការណ៍ជាបន្តបន្ទាប់៕