រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul នៃគណបក្សភូមិចៃថៃ ឲ្យធ្វើជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃ ផ្លូវការហើយ

ក្នុងការបោះឆ្នោតនៅសភាថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ លោក Anutin ទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្ត២៩៣រូប យកឈ្នះលោក Natthapong Ruangpanyawut ខាងគណបក្សប្រជាជន ដែលទទួលបានសំឡេងពីតំណាងរាស្រ្តត្រឹម១១៩រូប ខណៈ៨៦រូបទៀត អនុបវាទ។

បន្ទាប់ពីទទួលបានការគាំទ្រពីសភានេះហើយ ឈ្មោះរបស់ Anutin នឹងត្រូវបញ្ជូនទៅថ្វាយព្រះមហាក្សត្រ ដើម្បីសុំការតែងតាំងជាផ្លូវការ។

សូមជម្រាបថា Anutin គ្រោងបង្ហាញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី និងថ្លែងគោលនយោបាយទៅកាន់សភា ដើម្បីចាប់ផ្តើមការងារជាផ្លូវការឲ្យបានមុនពិធីបុណ្យចូលឆ្នាំថៃ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង