Sihasak រិះគន់អាមេរិក ចំៗ ថា អត់ឃើញមកជួយថៃ ដោះស្រាយវិបត្តិសេដ្ឋកិច្ចសោះ
ធ្លាប់តែជាសម្ព័ន្ធមិត្តនឹងគ្នា ពេលនេះរដ្ឋាភិបាលទីក្រុងបាងកក បានរិះគន់អាមេរិកចំៗ ដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បន្ទោសថា ព្រោះសង្គ្រាមអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បែរជាបាត់មុខឈឹង មិនព្រមមកជួយថៃដោះស្រាយវិបត្តិសេដ្ឋកិច្ចសោះ។
ក្នុងបទសម្ភាសជាមួយកាសែត Washington Post ផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក Sihasak ហ៊ាននិយាយដោយ មិនញញើតថា ថៃ អត់បានទទួលជំនួយអ្វីទាំងអស់ពីអាមេរិក ដើម្បីយកមកដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន ដែលជះឥទ្ធិពលអាក្រក់ពីសង្គ្រាមអ៊ីរ៉ង់។
ដ្បិតតែគ្មានការអះអាងថា ឥរិយាបទរបស់ថៃ នាពេលនេះ គឺជាការចង់ដកខ្លួននិងផ្តាច់សម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិក ក៏ដោយ តែគេមើលឃើញថា មួយរយៈចុងក្រោយនេះ ថៃ ពិតជាកំពុងព្យាយាមខ្លាំងណាស់ ដើម្បីចាប់ដៃគូថ្មី ជាមួយចិន និងរុស្ស៊ី។
ជាក់ស្តែង សម្តីរបស់លោក Sihasak កើតឡើងបន្ទាប់ពីប្រមុខការទូតចិន បំពេញទស្សនកិច្ចនៅប្រទេសថៃ ដោយពិភាក្សាគ្នាលើបញ្ហាមួយចំនួន ជាពិសេសភាគីចិន ដាក់សម្ពាធខ្លាំងឲ្យថៃ បង្ក្រាបក្រុម Scam៕
ប្រភព៖ Washington Post