ប្រធានាធិបតីស៊ែប៊ី​ ដែលស្និទ្ធ លោក​ ពូទីន ប្រកាសលា​លែង​​ពីតំណែង​ ប៉ុន្តែ ​អ្នកតវ៉ា ​ថា​ជា​«ល្បិច​នយោបាយ​»​​

​ប្រធានាធិបតី​នៃ​​​​ប្រទេសស៊ែប៊ី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​នៅ​តំបន់​សមុទ្រ​​បាល់​កង់ ​របស់ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​​​​ប្រកាស​ចុះ​ចេញ​ពីអំណាច​ មុន​ការ​បោះឆ្នោតសភា ប៉ុន្តែ​​​ ក្រុម​បាតុករ​​រាប់​ពាន់​នាក់ នៅតែ​​​ចេញតវ៉ា​ ចំពោះ​ការ​ក្រាញ​អំណាច​ និង ការ​លេង​ល្បិច​នយោបាយ​នៅមុន​ការ​បោះឆ្នោតប្រធានាធិបតី​នឹង​មក​ដល់​នៅ​ខែ​ឧសភា​២០២៧​​​។​

លោក Aleksandar Vucic ​(កណ្តាល)

លោក Aleksandar Vucic បាន​​ក្លាយ​​ជា​ ប្រធានាធិបតី​នៃ​ប្រទេសស៊ែប៊ី​​ជិត​​​២អាណត្តិចាប់តាំងពីឆ្នាំ​២០១៧​ និង រដ្ឋាភិបាល​​​ដឹកនាំ​ដោយ​គណបក្សរបស់​លោក បាន​ដឹកនាំ​ប្រទេសស៊ែប៊ី​តាំង​ពី​ឆ្នាំ​២០០០ ​ក្រោយការ​ផ្តួលរំលំ​រដ្ឋាភិបាល របស់ អតីត​ប្រធានាធិបតី លោក Slobodan Milosevic​។ ​

អាណត្តិទីពីរ និងចុងក្រោយរបស់ប្រធានាធិបតី Aleksandar Vucic នឹង​ត្រូវបានកំណត់ឱ្យផុតកំណត់នៅពាក់កណ្តាលឆ្នាំ ២០២៧​។ យោង ​Al Jazeera ​លោក Vucic បានរឹតបន្តឹងអំណាចរបស់គាត់បន្តិចម្តងៗ ចាប់តាំងពីគណបក្សប្រជានិយម (populist party) របស់គាត់បានឡើងកាន់អំណាចស៊ែប៊ីកាលពី ១៤ ឆ្នាំមុន។

ដំណឹងនៃការលាលែងពីតំណែងរបស់គាត់បានកើតឡើងប្រឆាំងនឹង​​​​ដំណើររឿង​រ៉ាវ​នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំដែលដឹកនាំដោយនិស្សិតអស់រយៈពេលជាច្រើនខែ ដែលបានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ​យ៉ាងខ្លាំង បន្ទាប់​ពី​ការ​​បាក់​រលំ​ពិដាន​​ស្ថានីយរថភ្លើងបណ្តាល​ឲ្យស្លាប់​​​​ ១៦​នាក់​នៅ​​ Novi Sad នៃ​ប្រទេសស៊ែប៊ី កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០២៤​។

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសស៊ែប៊ីចាប់តាំងពី​ពេលនោះ​ ហើយ ជា​លទ្ធផល​​ មនុស្សរាប់រយនាក់ត្រូវបានចាប់​ឃុំខ្លួន ហើយប៉ូលីសស៊ែប៊ីត្រូវបានចោទប្រកាន់ពីបទប្រើកម្លាំងហួសហេតុ និងការចាប់ខ្លួនដោយបំពានដោយសហភាពអឺរ៉ុប។ ការតវ៉ានៅទីបំផុតបាននាំឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីនៅពេលនោះ Milos Vucevic ក្នុងខែមករា ឆ្នាំ២០២៥ ។

​​ជារឿយៗ​​ ​ប្រធានាធិបតី Aleksandar Vucic បាន​ចោទ​​​ប្រកាន់​​បស្ចឹមប្រទេស​​​នៅ​ពីក្រោយ​បាតុករ​ទាំងនោះ ហើយ​ ក៏បាន​ចោទ​ប្រកាន់​ថា ​ការ​ធ្វើ​បាតុកម្ម​នោះ​ជាផ្នែក​នៃ​បដិវត្តន៍​ពណ៍ដែល​ប៉ុនប៉ង​ផ្តួច​រំលំ​រដ្ឋាភិបាល​របស់​លោក​។

​យោង​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ​ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅ Kraljevo ប្រទេសស៊ែប៊ី នៅថ្ងៃអាទិត្យ ទី​​២៨ ខែមិថុនា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Aleksandar Vucic បាននិយាយថា លោកនឹងចុះចេញពីតំណែង ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងសភាមុនកាលកំណត់។

​ក្រុមបាតុករនៅក្នុងការតវ៉ានៅថ្ងៃអាទិត្យមានការសង្ស័យចំពោះការប្រកាសរបស់លោក Vucic។ អ្នកខ្លះបានលើកឡើងថា វាជា «ការលេងសើច» ហើយថា លោក Vucic នឹងកាន់អំណាច ខណៈពេលដែលអ្នកផ្សេងទៀតបាននិយាយថា ការផ្លាស់ប្តូរនឹងមិនកើតឡើងទេ លុះត្រាតែប្រព័ន្ធរដ្ឋាភិបាលទាំងមូលត្រូវបានផ្លាស់ប្តូរ៕​​

 

ការ​តវ៉ារបស់​ប្រជាជន​​​ប្រឆាំង​រូប​លោក Vucic
អត្ថបទដែលជាប់ទាក់ទង