តំណាងរាស្ត្រថៃ ស្រែកតវ៉ាលោក មីន អ៊ុងឡាំង ក្នុងព្រឹទ្ធសភា រហូតត្រូវសន្តិសុខក្រៀកស្មាចេញ
ទស្សនកិច្ចរបស់លោកមីន អ៊ុងឡាំង នៅប្រទេសថៃ បានធ្វើឡើងក្នុងបរិយាកាសនយោបាយយ៉ាងក្តៅគគុក និងតានតឹងខ្លាំងបំផុត ដោយមានការថ្កោលទោស និងរិះគន់ គ្រប់ច្រកល្ហក ខណៈសូម្បីតែសមាជិកសភា ក្នុងទីក្រុងបាងកក ក៏ចេញមកស្រែកតវ៉ាផងដែរ ដល់ថ្នាក់មានអន្តរាគមន៍ភ្លាមៗ ក្នុងអង្គពិធី។
ជាការតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅឯព្រឹទ្ធសភាថៃ តំណាងរាស្រ្តក្រុងបាងកក នៃគណបក្សប្រជាជន លោក Anusorn Thamjai បានស្រៀកម្តងហើយម្តងទៀត ទាមទារឲ្យមានសន្តិភាពសម្រាប់មនុស្សជាតិ ដែលធ្វើឲ្យទិដ្ឋភាពនាពេលនោះ ត្រូវចលាចល និងរញ៉េរញ៉ៃយ៉ាងខ្លាំង។
យ៉ាងណា អ្នករៀបចំកម្មវិធីនិងសន្តិសុខ បានចូលអន្តរាគមន៍ ហើយចាប់ក្រៀកស្មាចេញ។ តាមពិតទៅ មុននឹងកើតរឿង លោក Anusorn បានទៅដល់កន្លែងរៀបចំកម្មវិធីក្នុងអគារព្រឹទ្ធសភា ហើយគ្រោងដាក់លិខិតមួយ ជូនទៅលោក មីន អ៊ុងឡាំង ដែលជំរុញឲ្យមានការធ្វើសកម្មភាពឆ្លងដែន និងគាំទ្រការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ប៉ុន្តែក៏ស្រាប់តែកើតរឿនេះតែម្តង៕
ប្រភព៖ Khaosod
