បាងកក ជាជម្រកគ្រឿងញៀន! ចាប់បានឧក្រិដ្ឋជនអន្តរជាតិ ម្នាក់ទៀត ជាមួយ ម៉ាទឹកកក ៣៥០ គីឡូក្រាម

ឧក្រិដ្ឋជនអន្តរជាតិម្នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកក បន្ទាប់ពីយករាជធានីរបស់ថៃ មួយនេះ ធ្វើជាមជ្ឈមណ្ឌល និងស្ពានចម្លង ដើម្បីជួញដូរគ្រឿងញៀន ទៅកាន់ប្រទេសទី៣។

តាមការផ្សាយរបស់ Bangkok Post, ប៉ូលិសថៃ បានចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ ឈ្មោះ Huang Yuguan ជាជនជាតិចិនហុងកុង អាយុ ២៦ឆ្នាំ នៅឯផ្ទះក្នុងខ័ណ្ឌ Min Buri កាលពីរាត្រីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើង ក្រោយពេលមានតម្រុយថា Huang បានយកផ្ទះនោះ ធ្វើជាកន្លែងស្តុក និងវេចខ្ចប់ម៉ាទឹកកក ដើម្បីជួញដូរចែកចាយទៅកាន់ប្រទេសផ្សេង។

ក្នុងការវាយឆ្មក់នោះ ប៉ូលិសរកឃើញសារថ្នាំញៀនប្រភេទម៉ាទឹកកក ៣៥០គីឡូក្រាម បើគិតជាតម្លៃស្មើនឹងប្រមាណ ៧០០ លានបាត (ជាង ២១ ០៤៣ ០០០ដុល្លារអាមេរិក)។

ក្រៅពីនេះ ប៉ូលិសក៏បានដកហូតថង់ជ័រ ប្រអប់ក្រដាស ជញ្ជីងឌីជីថល ម៉ាស៊ីនក្រឡុក ឧបករណ៍អ៊ុតបិទមាត់ថង់ វ៉ាលិស និងធុងជ័រជាច្រើនទៀតផងដែរ នៅក្នុងផ្ទះនោះ៕

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង