ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលអ្នកនឹងប្រឈមក្រោយលេងទូរស័ព្ទច្រើនមុនគេង។ តើមានអ្វីខ្លះទៅ?

ប្រសិនជាអ្នកតែងតែលេងទូរស័ព្ទមុនចូលគេង នឹងធ្វើឲ្យស្បែករបស់អ្នកប្រែជាស្រអាប់ ចេញខ្លាញ់ កើតមុន និងស្នាមអ៊ុចខ្មៅ។ ដូចនេះ បើអ្នកមិនចង់ឲ្យស្បែកប្រែជាអាក្រក់ គួរតែកែទម្លាប់មួយនេះចេញឲ្យបាន។

  • មុនពេលដែលអ្នកគេង បើអ្នកមើលទូរស័ព្ទច្រើន ភ្នែកនឹងប្រែជាស្ងួតខ្លាំងណាស់។ ជាពិសេស ក៏ធ្វើឲ្យភ្នែកអ្នកប្រែជាមើលអ្វីមិនសូវច្បាស់ផងដែរ។ ដូចនេះ យូរទៅភ្នែករបស់អ្នកនឹងកើតបញ្ហាធំជាមិនខានឡើយ។
  • មិនថាអ្នកអង្គុយ ឬដេកលេងទូរស័ព្ទទេ គឺសុទ្ធតែប៉ះពាល់ដល់សុខភាពឆ្អឹងខ្នងរបស់អ្នកទាំងអស់។ ជាហេតុដែលធ្វើឲ្យឆ្អឹងខ្នងអ្នកអាចប្រែជាខូចទម្រង់ និងរូបរាងបាន។
  • ការលេងទូរស័ព្ទច្រើនមុនចូលគេង ក៏ធ្វើឲ្យអ្នកមិនងាយគេងលក់បានផងដែរ ដោយសារតែពន្លឺនៃទូរស័ព្ទទាំងនោះ។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់នោះឡើយ។ ដូចនេះ ព្រឹកឡើងនឹងគ្មានកម្លាំង និងស្មារតីបំពេញការងារអ្វីឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង