នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន លីអម្រែកធ្ងន់ បង្ខំឲ្យលាលែងពីតំណែង

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កំពុងរងថ្មបាក់ពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យលាលែងពីតំណែង ក្រោយលេចធ្លាយសារសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជាប្រធានព្រឹទ្ធសភាកម្ពុជា ។

-គណបក្ស Bhumjaithai ដែលជាគណបក្សធំទី ២ បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកាលពីថ្ងៃពុធដោយចាត់ទុក ការហៅកិច្ចសន្ទនាតាមទូរស័ព្ទនេះថា “បំផ្លាញអធិបតេយ្យភាព និងសុខសុវត្ថិភាពរបស់ប្រទេស និងកងទ័ពថៃ” ។

-គណបក្ស Bhumjaithai អំពាវនាវឲ្យលោកស្រី ផែថងថាន បង្ហាញការទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកស្រី ដែលបានធ្វើឲ្យប្រទេសជាតិ ប្រជាជន និងកងទ័ពបាត់បង់សេចក្តីថ្លៃថ្នូរ ។

-នៅថ្ងៃទី១៩ ខែមិថុនានេះ ប៉ូលិសបានបិទផ្លូវជុំវិញវិមានរដ្ឋាភិបាលថៃ ដោយសារតែបាតុកម្មប្រឆាំងនឹង លោកស្រី ផែថងថាន ដែលនាំឲ្យរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃស្ថិតលើមាត់ជ្រោះដួលរលំសាជាថ្មី ។

ប្រភព៖ https://www.channelnewsasia.com/asia/thailand-pm-paetongtarn-bhumjaithai-party-leaves-coalition-5190076?cid=internal_sharetool_androidphone_19062025_cna

អត្ថបទដែលជាប់ទាក់ទង