ឥណ្ឌូនេស៊ីព្រមទិញ Boeing ៥០គ្រឿង ដើម្បីបានការទម្លាក់អត្រាពន្ធ ពីលោក Trump

បរទេស ៖ លោក Donald Trump បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី នឹងទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាថ្នូរនឹងការទទួលបាន ការទម្លាក់ អត្រាពន្ធគយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាចិត្ត ក្នុងការទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចរចា ដើម្បីជៀសវាង ការយកពន្ធដ៏ច្រើន របស់លោក។

លោក Trump បាននិយាយ តាមរយៈបណ្តាញសង្គម Truth Social ថា «កិច្ចព្រមព្រៀងនេះ នៅតែមើលឃើញថា ទំនិញឥណ្ឌូនេស៊ី ប្រឈមនឹងពន្ធ ១៩ភាគរយ នៅពេលនាំចូល ទៅក្នុងសហរដ្ឋអាមេរិក» ដោយគេដឹងថា ចុះពីអត្រា ៣២ភាគរយ។

លោក Trump បានបន្ថែមទៀតថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្ត ក្នុងការទិញថាមពលសហរដ្ឋអាមេរិក ១៥ពាន់លានដុល្លារ , ៤.៥ ពាន់លានដុល្លារ នៅក្នុងផលិតផលកសិកម្មអាមេរិក និង យន្តហោះ Boeing Jets ចំនួន ៥០ ដែលភាគច្រើន ជាប្រភេទសេរ៊ី 777»៕

ប្រភពពី AFP

អត្ថបទដែលជាប់ទាក់ទង