ពលរដ្ឋថៃផ្ទុះការប្រតិកម្មចំពោះក្រុមជ្រុលនិយម ដែលតវ៉ាមុខស្ថានទូតខ្មែរនៅក្រុងបាងកក ករណីក្រុមទាហានឈុតខ្មៅជាន់មីន, ពួកគេចាត់ទុកក្រុមជ្រុលនិយម ជាអ្នកបង្កបញ្ហាមិនចេះចប់មិនចេះហើយជាមួយកម្ពុជា

(បាងកក-ថៃ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាពលរដ្ឋថៃ បានស្ដីបន្ទោស និងប្រតិកម្មយ៉ាងចាស់ដៃចំពោះក្រុមជ្រុលនិយមដែលជាជនជាតិថៃខ្លួនឯង បន្ទាប់ពីពួកគេនាំគ្នាទៅបាតុកម្មតវ៉ានៅមុខស្ថានទូតប្រទេសកម្ពុជា នាទីក្រុងបាងកក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីក្រុមទាហានឈុតខ្មៅថៃដើរជាន់មីន ព្រោះតែមិនដើរតាមតម្រាយផ្លូវចាស់ធ្លាប់បានឯកភាពគ្ន​ា។

នៅពេលធ្វើបាតុកម្មតវ៉ាក្រុមជ្រុលនិយមថៃ បានប្រើប្រាស់បណ្ដាញសង្គមដើម្បីធ្វើការផ្សាយផ្ទាល់ (Live) និងស្រែកទាមទារនូវអ្វីដែលពួកគាត់បានត្រៀមទុក។ ប៉ុន្ដែក្នុងពេលជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាជនជាតិថៃខ្លួនឯង បាននាំគ្នាចូលទៅខំមិនសម្ដែងការមិនពេញចិត្ត និងស្តីបន្ទោសខ្លាំងៗទៅក្រុមអ្នកដែលនាំគ្នាធ្វើបាតុកម្មស្រែកដាក់មេក្រូតវ៉ា ដោយពួកគាត់ចាត់ទុកថា ក្រុមអ្នកដែលធ្វើបាតុកម្មនេះហើយជាអ្នកបង្កបញ្ហាជាមួយកម្ពុជាមិនចេះចប់ មិនចេះហើយ។

ពលរដ្ឋថៃដែលមិនពេញចិត្តចំពោះសកម្មភាពបែបនេះ លើកឡើងទៀតថា បញ្ហាដែលបានកើតឡើង គឺថ្នាក់ដឹកនាំប្រទេសទាំងពីរជាអ្នកដោះស្រាយ ហេតុអ្វីបាននាំគ្នាទៅធ្វើបាតុកម្ម ហើយជេរប្រមាថប្រជាជនខ្មែរបែបនេះ។ ពួកគាត់ថា បើចង់តវ៉ានាំគ្នាទៅតវ៉ានៅព្រំដែន ហើយថៃវឹកវររាល់ថ្ងៃនេះដោយក្រុមជ្រុលនិយមនាំគ្នាបាតុកម្ម និងមានអ្នកខ្លះទៀតថា មិនស្គាល់ប្រវត្តិសាស្ដ្រកុំនិយាយល្អជាង និងប្រើពាក្យដៀលសុទ្ធតែពួកអាក្របីថែមទៀត។

ខាងក្រោមនេះ ជាខ្លឹមសារមួយចំនួនដែលបានដកស្រង់ចេញពីខំមិននៅក្នុងបណ្ដាញសង្គម ដែលប្រជាពលរដ្ឋថៃតវ៉ា ខឹងសម្បាជាមួយក្រុមជ្រុលនិយមដែលធ្វើបាតុកម្មតវ៉ា៖

* ពួកលោកអ្នកឯងសាងតែបញ្ហា
* ថ្ងៃនេះអត់រកស៊ីច្រាសច្រំអីទេឬនៅត្រង់ហ្នឹងហើយ
* ទៅជាយដែនទៅបើខ្លាំង
* ចែកគ្នាទៅឈរនៅជាយដែនទៅបែរមេក្រូទៅជេរគេទៅបើខ្លាំង
* ទៅស្រែកនៅជាយដែននោះដាក់មេក្រូទៅខាងខ្មែរ
* និយាយមិនដឹងរឿងអាអើយ
* កុំនិយាយល្អជាងបើភ្លើ
* ម្ដេចមិនទៅទាមទារនៅប្រាសាទតាមមាន់
* អាមួយវ៉ែនតាខ្មៅអានអត់ច្បាស់
* វាមិនមែនជារឿងដែលពួកលោកអ្នកមកនិយាយទេ កុំនិយាយល្អជាងប្រទេសថៃ និងប្រទេសកម្ពុជា មានអាយុកាលតាំងពីណាមកហើយ កុំនិយាយរឿងប្រវត្តិសាស្រ្តអ្នកឯងមកនិយាយបីថ្ងៃក៏អត់ចប់ផង។ មិនបាច់តាំងខ្លួនជាអ្នកចេះដឹងទេ។
* បញ្ហាកើតឡើងពីថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ហេតុអ្វីបានជាជេរប្រមាថប្រជាជនខ្មែរបែបនេះ និយាយបែបនេះមិនមែនជាប្រជាជនថៃ ប្រជាជនថៃមិនដែលមើលងាយជនជាតិសាសន៍ប្រជាជនដូចគ្នា។
* ទៅតាមកន្លែងជេរនៅប្រាសាទទៅល្អអត់
* គាត់កំពុងរួបរួមគ្នាដើម្បីសន្តិភាពប្រជាជន
* ចង់ល្បីណាស់មិនដឹងជាស្អីទេអ្ហា
* ពួកអាក្របី
* ពួកនេះធ្វើឲ្យប្រទេសជាតិឆ្ពោះទៅមុខមិនបាន
* ឆ្លាតតែរឿងល្ងង់
* ដូចជាដឹងច្បាស់ណាស់ហ្អ៎ា
* ពួកនេះពូកែខាងល្ងង់
* ប្រទេសជាតិវឹកវររាល់ថ្ងៃព្រោះពួកហ្អែង
* ពូកែខ្លាំងណាស់អាក្របីទៅស្រែកនៅជាយដែនឯណោះ
* អ្ហែងអាក្រក់ណាស់
* ម្ដេចមិនទៅប្រាសាទតាមមាន់មកព្រុសនៅក្រុងថេបធ្វើអ្វី គ្រាន់តែដឹងថាអ្ហែងពូកែព្រុស
* ពូកែខ្លាំងទៅម្ដុំជាយដែនកុំមកប្រុស។ ម្ដុំនេះអញថ្លង់
* គួរឲ្យខ្លាចចរិតពួកហ្អែងណាស់៕

អត្ថបទដែលជាប់ទាក់ទង