ព្រឹកនេះ មានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃនៅព្រំដែនក្នុងខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កងទ័ពថៃគឺបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ លោកស្រីបានបញ្ជាក់ថា៖ « កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា»។

អត្ថបទដែលជាប់ទាក់ទង