ជនបរទេស២៩០នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានឃាត់ខ្លួនជនបរទេសសរុប ២៩០នាក់ ពាក់ព័ន្ធករណី ស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ក្រោយមានផ្ទុះករណីតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងជនជាតិចិន នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា។ បើតាមស្នងការខេត្តព្រះសីហនុ ក្នុងចំណោមជនបរទេស ដែលត្រូវបានឃាត់ខ្លួន មាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធីលើជនបរទេសទាំងនោះ។

រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង