រថយន្តក្រុងដឹកអ្នកដំណើរ ៥៧ នាក់មួយគ្រឿង នៅឥណ្ឌា ឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆក់យកជី.វិ.តមនុស្សដល់ទៅ ២០ នាក់
កាលពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) រថយន្តក្រុងដឹកអ្នកដំណើរ ៥៧ នាក់មួយគ្រឿង ធ្វើដំណើរចេញពីក្រុង Jaisalmer ទៅទីក្រុង Jodhpur រដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា បានជួបហេតុការណ៍ឆាបឆេះខណៈកំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់ត្រូវបាត់បង់ជីវិត។
បើតាមលោក Rajesh Meena ជាមន្ត្រីប៉ូលិសក្នុងតំបន់ម្នាក់បានឱ្យដឹងថា អ្នកដំណើរលើឡានចំនួន ១៩ នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង និង ជនរងគ្រោះម្នាក់ទៀតបានបាត់បង់ជីវិតនៅតាមផ្លូវទៅមន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ធ្ងរពេក។ ដោយឡែក អ្នកដំណើរចំនួន ១៥ នាក់ផ្សេងទៀត ក្នុងនោះរួមមានក្មេងៗចំនួន ២ នាក់ រងការរលាកធ្ងន់ធ្ងរ ខ្លះរលាករាងកាយរហូត ៧០%។
ចំពោះមូលហេតុបណ្ដាលឱ្យឆាបឆេះរថយន្តក្រុងនេះវិញ បើតាមប្រភពអនាមិកពីប៉ូលិសមួយបានលើកឡើងថា ភ្លើងអាចនឹងចាប់ផ្ដើមឆាបឆេះឡើងចេញពីចរន្តភ្លើងក្នុងឡាន៕