បន្ថែមពីលើទឹកជំនន់ ផ្សែងពុលប៉ះពាល់សុខភាព កំពុងគ្របដណ្តប់ទីក្រុងបាងកក និងខេត្តថៃចំនួន១៤

្របពេលប្រទេសថៃកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ផងនោះ ពេលនេះផ្សែងពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព កំពុងគ្របដណ្តប់ទីក្រុងបាងកក និងចំនួន១៦ទៀតនៅភាគកណ្តាលនិងឦសាន។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងអវកាស, កម្រិត PM2.5 នៅបាងកក បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

សម្រាប់ខេត្តទាំង១៤ដែល PM2.5 ឈានដល់កម្រិតប៉ះពាល់សុខភាពនោះមានដូចជា៖ Samut Songkhram, Samut Sakhon, Samut Prakan, Pathum Thani, Nonthaburi, Ratchaburi, Maha Sarakham, Ang Thong, Surin, Phetchaburi, Suphan Buri, Sing Buri, Nakhon Pathom និង Roi Et៕

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង