Browsing Category

សន្តិសុខសង្គម

មន្ត្រីសាខា ក ប ប ខេត្តតាកែវ និងខេត្តកណ្ដាល ដុតកម្ទេចចោលប្រហិត និងសាច់បង្កកជាង ១៦តោន

មន្ត្រីជំនាញសាខា ក ប ប ខេត្តតាកែវ និងខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការដុតកម្ទេចចោលផលិតផលទំនិញប្រហិតហតដក ប្រហិតសាច់ក្តាម និងសាច់បង្កកខូចគុណភាពសរុបជាង១៦តោន ក្រោយរកឃើញពីការលួចនាំចូល និងនៅតាមឃ្លាំងស្តុកចែកចាយមួយចំនួន។…

អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីគ្រឿងញៀន​លើដងទន្លេមេគង្គ ដកហូតថ្នាំញៀនជាង៣៧គីឡូក្រាម

កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង…

អ្នករត់ម៉ូតូកង់បី ដែលត្រូវម្ចាស់ហាងថែសម្ផស្ស«អិន ១៦៨ ប៊ីយូធី និង ស្ប៉ា»…

ម្ចាស់ហាងមជ្ឈមណ្ឌល ថែសម្ផស្ស «អិន ១៦៨ ប៊ីយូធី និង ស្ប៉ា» ប្រើហិង្សា ដោយធាក់បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ដាច់ផ្ងារទៅក្រោយ បោកក្បាល រងរបួសធ្ងន់ ពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។ ជនរងគ្រោះឈ្មោះ ឈៀង សុវណ្ណា ភេទប្រុស អាយុ ៤៦ ឆ្នាំ…

នគរបាលរាជធានី សម្រេចឃាត់ខ្លួនលោក K01 បញ្ជូនទៅតុលាការពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្រេចឃាត់ខ្លួនលោក ឃឿន សុឡា ហៅ K01 កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីច្បាប់…

ស្នងការរាជធានី អំពាវនាវយុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់ មានតែផ្លូវច្បាប់ប៉ុណ្ណោះ…

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារថ្មី បន្តអំពាវនាវដល់យុវជនទាំងអស់ សូមជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង…

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យ អាគារ២ទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន៨១នាក់…

សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងពាក់ព័ន្ធនឹងករណីសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ចំនួន២ទីតាំងក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ…

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យ១៤ទីតាំងរកឃើញជនបរទេស៣២នាក់ តែពុំមានបទល្មើសOnline Scam

គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៦ បានចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលបាន ចំនួន១៤ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន៣២នាក់…

អាវុធហត្ថចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ដែលមានសង្សារជនជាតិចិនប្រព្រឹត្តបទល្មើស Online Scams…

(បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត…

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ពាក់ព័ន្ធករណីហិង្សា​ នៅមុខសាលារៀនចំរើនផល…

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង…

សមត្ថកិច្ចចម្រុះ ដេញស្ទាក់ចាប់រថយន្ត២គ្រឿងបុកបារ៉ាស់ឃាត់ជនជាតិចិន៥នាក់ រកឃើញសម្ភារបទល្មើស និង…

កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការយ៉ាងក្តៅគគុក ដេញស្ទាក់ចាប់រថយន្តស៊េរីទំនើបចំនួន ០២គ្រឿង ដែលបានបើកបុកសមត្ថកិច្ច និងរត់គេចពីការត្រួតពិនិត្យ…