រកឃើញមនុស្សជាង១០០នាក់ ក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេ ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ

មនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់) ដែលក្នុងនោះមានអនីតិជន១៤នាក់ផងនោះ ត្រូវបានរកឃើញនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ទួលពង្រ) ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា។

នគរបាលជាតិបានបញ្ជាក់នៅថ្ងៃ ចន្ទ ទី៩ ខែមិថុនាថា ទីតាំងនេះ«លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ»។

ការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងនេះធ្វើឡើងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង