ម៉ែគ្រូនុយក្លែអ៊ែរ ត្រូវអាជ្ញាធរហៅធ្វើកិច្ចសន្យាព្រមាន និងបង្ខំឱ្យលុបវីដេអូទាំងអស់ បើមិនចង់ប្រឈមមុខនឹងច្បាប់
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បានអញ្ជើញ លោកស្រី ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកធ្វើកិច្ចសន្យាៈ
-លុបវីដេអូ និងរូបថតសកម្មភាព ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្តាញសង្គមទាំងអស់។
-លុបរាល់រូបភាព និងវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លងចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗរបស់ខ្ញុំ និងជួយលុបវីដេអូ និងរូបថតសកម្មភាព ទាំងចាស់ ទាំងថ្មីរបស់ខ្ញុំចេញពីបណ្តាញសង្គមរបស់បងប្អូនផង។
-សូមបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមតទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះត្រូវប្រឈមមុខចំពោះមុខ ច្បាប់ជាធរមានដោយខ្លួនឯង។

