ធនាគារ​អ៊ីរ៉ង់​ធំៗ ​៤ ​រងការ​វាយ​ប្រហារ​​តាមប្រព័ន្ធ​អ៊ីនធឺណិត​ ស្របពេល​អាមេរិកនិង​អ៊ីរ៉ង់​ពន្លឿន​ការ​ចរចា​ ​​

​ធនាគារ​អ៊ីរ៉ង់​​​យ៉ាង​ហោច​៤​ រង​ការ​វាយ​ប្រហារ​តាមអ៊ីនធឺណិត ​​ដែលបណ្តាល​ឲ្យ​មានការ​រអាក់​រអួល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ស្របពេលដែល​​​ ប្រទេសអ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​ពន្លឿន​ការ​ចរចា​​លើ​កិច្ច​ព្រម​ព្រៀង​​ដើម្បី​​បញ្ចប់​សង្គ្រាម​ដែល​អូសបន្លាយ​អស់រយៈពេល​​​ជ​ាង​​១០០​ថ្ងៃ​​។

សាខា ធនាគារ Saderat

​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​អ៊ីរ៉ង់ ​WANA ដោយដកស្រង់​ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាសម្របសម្រួលនៃធនាគារអ៊ីរ៉ង់​ បាន​​ឲ្យ​ដឹង​ថា ​ការរអាក់រអួលនាពេលថ្មីៗនេះដែលប៉ះពាល់ដល់ប្រព័ន្ធនៃស្ថាប័នហិរញ្ញវត្ថុធំៗចំនួនបួនគឺបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិត។​​

ស្ថាប័ន​ធនាគារ​ធំៗ​របស់​អ៊ីរ៉ង់ ដែលរងផលប៉ះពាល់ រួមមាន ធនាគារ Melli ធនាគារ Tejarat ធនាគារ Saderat និង ធនាគារអភិវឌ្ឍន៍ការនាំចេញរបស់អ៊ីរ៉ង់។

ក្រុមប្រឹក្សា​នោះ បាននិយាយថា «ភ្លាមៗនៅពេលរកឃើញសកម្មភាព​ខុសប្លែក​ពីធម្មតា​ ក្រុមបច្ចេកទេសបាន​អនុវត្តវិធានការការពារ និងបង្ការចាំបាច់ ដើម្បីការពារទិន្នន័យអតិថិជន និងហេដ្ឋារចនាសម្ព័ន្ធធនាគារ»​។

ការវាយតម្លៃផ្នែកបច្ចេកទេសបានបញ្ជាក់ថា គ្មានការចូលប្រើប្រាស់ទិន្នន័យរបស់អតិថិជនដោយគ្មានការអនុញ្ញាតទេ ហើយគ្មានការលេចធ្លាយទិន្នន័យត្រូវបានរកឃើញទេ។

ក្រុមប្រឹក្សាបានធានាដល់សាធារណជនថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់អ្នកជំនាញបច្ចេកទេស ជាមួយនឹងការធានា និងការស្ដារឡើងវិញនូវប្រព័ន្ធមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

សេចក្តីថ្លែងការណ៍បានបញ្ចប់ថា «អាទិភាពកំពូលរបស់យើងនៅតែរក្សាសុវត្ថិភាព និងភាពឯកជនរបស់អតិថិជនរបស់យើង ហើយសេវាកម្មធនាគារនឹងត្រលប់មកធម្មតាវិញក្នុងរយៈពេលដ៏ខ្លីបំផុត»​។

​ប្រទេ​​ស​អ៊ីរ៉ង់​បាន​ដាក់​លក្ខខណ្ឌ​ទាមទារ​​ដ៏ខ្លាំងក្លា​មួយជាមួយ​សហរដ្ឋ​និង​សម្ព័ន្ធ​ឲ្យ​ដោះលែង​​ទឹកប្រាក់​ប្រមាណ​២៤​ពាន់​លានដុល្លារដែលបាន​បង្កក​​ក្រោម​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេសអ៊ីរ៉ង់​ដែល​មាន​បំណង​​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ក្នុង​ការ​ចរចា​ថ្មីៗ​នេះ អ៊ីរ៉ង​់​គឺ​ទាមទារ​ឲ្យ​មានការ​ដោះលែង​សាច​់​ប្រាក​់​យ៉ាងហោច​​ពាក់​កណ្តាល ក្រោយ​ការ​ចុះ​ហត្ថលេខា​​លើកិច្ច​ព្រម​ព្រៀង ហើយ​ ការ​ដោះលែង​ផ្សេង​ទៀត​នឹង​ធ្វើឡើង​ក្រោយ​ការ​បញ្ចប់ការ​ចរចា​​ជាផ្លូវការ៕

 

អត្ថបទដែលជាប់ទាក់ទង