សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ យកក្រុមស្កែមអនឡាញតាមរថយន្ត មកធ្វើត្រាប់នៅកន្លែងក្រោយបង្រ្កាបបានមួយក្រុម
ក្រោយបង្រ្កាបជនជាតិចិន៦នាក់ សង្ស័យបបានប្រព្រឹត្តបទល្មើស ស្កែមអនឡាញ តាមរថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លុះព្រឹកឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២០មិថុនា២០២៦ សមត្ថកិច្ចចម្រុះមានកម្លាំងនគរបាលកម្លាំងអាវុធហត្ថ រដ្ឋបាលក្រុងប៉ោយប៉ែតសម្របសម្រួលដោយព្រះរាជអាជ្ញារង លោក សំរិទ្ធ សុខុន បានយកជនសង្ស័យ និងវត្ថុតាង មានរថយន្តអាលផា ពាក់ស្លាកលេខ ភ្នំពេញ ៩៦១២ ធ្វើត្រាបសកម្មភាព ស្កែនក្នុងឡាន ស្ថិតនៅចំនុចមុខមជ្ឍមណ្ឌល ថែទាំរថយន្ត ក្នុងភូមិគីឡូម៉ែត្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការបង្រ្កាបជនបរទេសប្រព្រឹត្តបទ ល្មើសស្កែមអនឡាញខាងលើ ធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលបានបើកយុទ្ធនាការ បង្រ្កាបស្កែមអនឡាញក្នុងនៅខេត្តបន្ទាយមានជ័យ ជាពិសេស ទីក្រុងប៉ោយប៉ែត សមត្ថកិច្ចបានចុះបង្រ្កាបជាបន្តបន្ទាប់តាមអាគារធំតូច និង បានឃាត់ជនសង្ស័យជាជនជាតិបទេសរាប់រយនាក់រហូត នៅយប់ថ្ងៃទី១៩ខែមិថុនា២០២៦នេះ ខណៈសមត្ថកិច្ចកំពុងល្បាតក៍ប្រទះឃើញរថយន្តសង្ស័យខាងលើក៍ត្រួកពិនិត្យឈាន ដល់ ការបង្រ្កាប់តែម្តង។


ក្នុងការបង្រ្កាបជាក់ស្តែង បានឃាត់ជនជាតិចិន៦នាក់ក្នុងនោះ មានស្រ្តីមួយនាក់ និង ឧបករណ៍សង្ស័យបំរើអោយបទល្មើសស្កែមអនឡាញ មានទូរស័ព្ទជាច្រើនគ្រឿង មានភ្ជាប់ឧបករណ៍ខ្សែសាកថ្មជាច្រើន៕




