Browsing Category

ព័ត៌មានអន្តរជាតិ

ឡាវខឹងថៃរឿងបិទច្រក Chong Mek ដោយប្រាប់យ៉ាងច្បាស់ថា ប្រេងនាំចូលគឺសម្រាប់តែប្រើក្នុងស្រុកប៉ុណ្ណោះ

ប្រទេសឡាវមិនសប្បាយចិត្តឡើយនិងកំពុងខឹងថៃរឿងបិទច្រកព្រំដែន Chong Mek ដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ Malaitong Kommasith បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងថាមពលថៃថា ប្រេងដែលនាំចូល គឺសម្រាប់តែការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។…

មេធាវីលោក ថាក់ស៊ីន ព្រមានថា ថៃនឹងខូចខាតធ្ងន់ធ្ងរ ហើយអាចជាប់ ឧក្រិដ្ឋកម្មសង្គ្រាម…

ស្របពេលកងទ័ពថៃនៅតែបន្តវាយប្រហារកម្ពុជាឥតដកដៃនោះ មេធាវីផ្ទាល់របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺលោក វិនយ៉ាត់ ឆាតម៉ុនទ្រី បានព្រមានថា ប្រទេសថៃ នឹងរងការខូចខាតធ្ងន់ធ្ងរ ហើយមិនត្រូវប្រតិកម្មហួសហេតុ រហូតដល់ក្លាយជា…

យោធាអាមេរិក បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូក៣គ្រឿងទៀត នៅក្នុងដែនទឹកអន្តរជាតិ…

(វ៉ាស៉ីនតោន)៖​ យោធាអាមេរិក នាថ្ងៃចន្ទ ទី១៥ ខែធ្នូ បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូក៣គ្រឿងទៀត នៅក្នុងដែនទឹកអន្តរជាតិ ផ្តាច់ជីវិតបុរស៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ យោធាអាមេរិកបាននិយាយថា…

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃទទួលស្គាល់ថាកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មិនមានភាពរីកចម្រើនទេ

(បាងកក)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthamphan នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ បានទទួលស្គាល់ថាកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនមានភាពរីកចម្រើននោះទេ ជាមួយការបញ្ជាក់ថា សហរដ្ឋអាមេរិកបានកែប្រែលក្ខខណ្ឌរបស់ខ្លួនឡើយ។…

ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានធ្លាក់ចុះ…

(បាងកក)៖ ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានធ្លាក់ចុះ រហូតដល់ទាបជាងមេដឹកនាំរបស់គណបក្សប្រឆាំងមួយនៅក្នុងប្រទេសថៃ ខណៈការបោះឆ្នោតសកលមុនអាណត្តិចូលមកដល់។ នេះបើតាមការស្ទង់មតិមួយ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg។…

សហរដ្ឋអាមេរិកបានសម្រេច ផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជាមួយចក្រភពអង់គ្លេស

(បរទេស)៖ សហរដ្ឋអាមេរិកបានសម្រេច ផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជាមួយចក្រភពអង់គ្លេស ខណៈកន្លងទៅកិច្ចព្រមព្រៀងនេះ គឺមានគោលបំណងពង្រឹងការសហការនៅវិស័យបច្ចេកវិទ្យាជំនាន់ថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI), កុំព្យូទ័រ Quantum និង…

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការបញ្ចប់សង្គ្រាមកម្ពុជា-ថៃ មានផលលំបាកខ្លះ…

ក្នុងសុន្ទកថាបើកនៃពិធីបំពាក់មេដាយការពារព្រំដែនម៉ិកស៊ិក ដែលធ្វើឡើងនៅការិយាល័យពងក្រពើ ក្នុងសេតវិមានកាលពីថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ ត្រូវនឹងថ្ងៃអង្គារទី១៦នៅកម្ពុជា ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងពីសង្គ្រាមកម្ពុជា-ថៃ ផងដែរ។ តាមការផ្សាយរបស់…

ព្យុះមូសុងជាមួយខ្យល់បក់ខ្លាំង កំពុងបោះពួយទៅវាយប្រហារភាគខាងត្បូងប្រទេសថៃ

ព្យុះមូសុងជាមួយខ្យល់បក់ខ្លាំង កំពុងបោះពួយទៅវាយប្រហារភាគខាងត្បូងប្រទេសថៃ ខណៈខេត្តដែលនឹងប៉ះពាល់ខ្លាំងបំផុតគឺ Phatthalung, Pattani, Yala, Narathiwat, Trang និង Satun។ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ, ព្យុះនេះកើតឡើងនៅ២៤ម៉ោងក្រោយ…

មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កម្ទេចអគារនៅជាប់ព្រំដែនថៃ ដែលជាសម្បុក Scammer

កងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park ព្រមទាំងចាប់បានជនបរទេស៥១៦នាក់ ក្នុងនោះមាន១០នាក់ ជាជនជាតិថៃទៀតផង។ តាមការផ្សាយរបស់ The Star…

នាយកដ្ឋានឧតុនិយមថៃ ចេញសារព្រមានថា ពីថ្ងៃទី១៥-១៦ ខែធ្នូ ប្រទេសថៃអាចជួបព្យុះភ្លៀង ទឹកជំនន់…

(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា នឹងមានភ្លៀងធ្លាក់កម្រិតច្រើនទៅធ្ងន់ធ្ងរ ទឹកជំនន់ភ្លាមៗ ហើយផ្នែកខាងលើនៃប្រទេសថៃ នឹងមានអាកាសធាតុត្រជាក់ខ្លាំង ខ្យល់បោកបក់ និងចុះត្រជាក់។ នេះបើយោងតាមការចេញផ្សាយកាសែត Khaosod នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ…